ប៉ូលីសអ៊ីតាលីរឹបអូសទ្រព្យសម្បត្តិរបស់ស្ថាបត្យករម្នាក់ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយលោកពូទីន!!
Read Time:1 Minute, 49 Second
Views:192

ប៉ូលីសអ៊ីតាលីរឹបអូសទ្រព្យសម្បត្តិរបស់ស្ថាបត្យករម្នាក់ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយលោកពូទីន!!

0 0

ប៉ូលីសពន្ធដាររបស់ប្រទេសអ៊ីតាលីបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង 141 លានអឺរ៉ូ (144 លានដុល្លារ) ពីស្ថាបត្យករម្នាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ប៉ូលីសពន្ធដាររបស់អ៊ីតាលីបានផ្ញើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិពី “អ្នកជំនាញដ៏ល្បី” នៅក្នុងទីក្រុង Brescia ដែលជាទីក្រុងនៅភាគខាងជើងប្រទេសអ៊ីតាលីដោយលើកឡើងពីបទល្មើសពន្ធដារ ។ ប៉ូលីសពន្ធដាររបស់អ៊ីតាលីបានបដិសេធមិនបញ្ចេញឈ្មោះទ្រព្យសម្បត្តិនោះទេ ។

ប្រភពបាននិយាយថា ទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់លោក Lanfranco Cirillo ដែលបានរចនាវិមានដ៏ធំនៅលើសមុទ្រខ្មៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថាជា “វិមានរបស់ពូទីន” បន្ទាប់ពីអ្នកជំនួញម្នាក់បានចោទប្រកាន់ថា វិមាននេះត្រូវបានសាងសង់សម្រាប់លោកពូទីន។

កន្លងមកប្រធានាធិបតីរុស្សីធ្លាប់បានបដិសេធមិនដែលមានទាក់ទងគ្នាទៅនឹងអចលនទ្រព្យប្រណីតនោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលីកាលពីដើមឆ្នាំនេះ លោក Cirillo បាននិយាយថា លោកបានរចនាអគារនេះ ប៉ុន្តែបាននិយាយថា វាត្រូវបានចាត់ចែងដោយក្រុមឯកជន ហើយលោកមិនមានទំនាក់ទំនងជាមួយលោក ពូទីន ទេ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida និងប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានព្រមព្រៀងគ្នាដើម្បីសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់!!
Next post តុលាការរុស្ស៊ីបានកាត់ទោសកីឡាការិនីបាល់បោះអាម៉េរិកម្នាក់ឲ្យជាប់ពន្ធនាគារ 9ឆ្នាំពីបទនាំប្រេងកញ្ឆាចូលប្រទេសរុស្ស៊ី តែលោក បៃដិន និយាយថាមិនអាចទទួលយកបានទេនូវការសម្រេចមួយនេះ!! ​