តុលាការរុស្ស៊ីបានកាត់ទោសកីឡាការិនីបាល់បោះអាម៉េរិកម្នាក់ឲ្យជាប់ពន្ធនាគារ 9ឆ្នាំពីបទនាំប្រេងកញ្ឆាចូលប្រទេសរុស្ស៊ី តែលោក បៃដិន និយាយថាមិនអាចទទួលយកបានទេនូវការសម្រេចមួយនេះ!! ​
Breaking News

តុលាការរុស្ស៊ីបានកាត់ទោសកីឡាការិនីបាល់បោះអាម៉េរិកម្នាក់ឲ្យជាប់ពន្ធនាគារ 9ឆ្នាំពីបទនាំប្រេងកញ្ឆាចូលប្រទេសរុស្ស៊ី តែលោក បៃដិន និយាយថាមិនអាចទទួលយកបានទេនូវការសម្រេចមួយនេះ!! ​

Brittney Greiner កីឡាការិនីបាល់បោះជម្រើសជាតិអាម៉េរិក ដែលជាម្ចាស់មេដាយមាសអូឡាំពិកពីរសម័យកាល និងជាជើងឯកពិភពលោកពីរសម័យផងដែរនោះ ត្រូវបានរកឃើញថា មានពិរុទ្ធពីបទរត់ពន្ធគ្រឿងញៀនដោយចេតនាចូលទៅក្នុងប្រទេសរុស្ស៊ី ។ តុលាការរុស្ស៊ីកាលពីថ្ងៃអង្គារបានកាត់ទោសគាត់ឲ្យ Brittney Greiner ជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំ និងបានបង្គាប់ឲ្យពិន័យជាប្រាក់ចំនួន 1លានរូបល នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

បន្ទាប់ពីការប្រកាសសាលក្រមនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា Brittney Greiner ដែលជាពលរដ្ឋអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារ គឺជារឿងមួយដែលពិភពលោកបានដឹងរួចមកហើយថា រុស្ស៊ីបានឃុំខ្លួន Brittney តាមនិតីវិធីដែលមិនត្រឹមត្រូវ ដែលជារឿងមិនអាចទទួលយកបាន ហើយលោកបានទាមទារឲ្យរុស្ស៊ីដោះលែងខ្លួននាងជាបន្ទាន់ ដើម្បីឲ្យនាងអាចជួបជុំជាមួយ គូស្នេហ៍ មិត្តភក្តិ និងមិត្តរួមក្រុមរបស់នាងឡើងវិញ ។

ប្រធានាធិបតីអាម៉េរិកក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋាភិបាលរបស់លោកនឹងបន្តធ្វើការដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកមធ្យោបាយនាំយក Greiner និង Paul Whelan ដែលត្រូវបានចាប់ខ្លួនពីបទធ្វើចារកម្មកាលពីឆ្នាំ2018 ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ។

Leave a Reply

Your email address will not be published. Required fields are marked *