ប៉ូលិសរដ្ឋ Mississippi របស់សហរដ្ឋអាម៉េរិក ចាប់ខ្លួនបុគ្គលិកព្រលានយន្តហោះម្នាក់ បន្ទាប់ពីគេបានលួចយន្តហោះធុនតូចមួយគ្រឿងគំរាមបំបុកផ្សារទំនើប Walmart
Read Time:2 Minute, 1 Second
Views:125

ប៉ូលិសរដ្ឋ Mississippi របស់សហរដ្ឋអាម៉េរិក ចាប់ខ្លួនបុគ្គលិកព្រលានយន្តហោះម្នាក់ បន្ទាប់ពីគេបានលួចយន្តហោះធុនតូចមួយគ្រឿងគំរាមបំបុកផ្សារទំនើប Walmart

0 0

ប៉ូលិសក្នុងរដ្ឋ Mississippi បានចាប់ខ្លួនបុគ្គលិកអាកាសយានដ្ឋានក្នុងស្រុកមួយ បន្ទាប់ពីគេបានលួចបើកបរយន្តហោះខ្នាតតូចរបស់ព្រលានយន្ដហោះ ហើយគំរាមបើកយន្តហោះនោះបុកហាងលក់ទំនិញ Wal-Mart ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការិយាល័យប៉ូលិសទីក្រុង Tupelo ក្នុងរដ្ឋ Mississippi ស្ថិតនៅភាគខាងត្បូងនៃសហរដ្ឋអាម៉េរិក បានរាយការណ៍អំពីការចាប់ខ្លួនបុរសមួយរូបឈ្មោះ Cory Wayne Patterson ដែលធ្វើការជាមន្ត្រីនៅអាកាសយានដ្ឋាន Tupelo អស់រយៈពេល 10ឆ្នាំ ពីបទលួចយន្តហោះ Beachcraft ដែលជាយន្តហោះខ្នាតតូច ដំណើរការដោយម៉ាស៊ីនចំនួន2 កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍កន្លងមកនេះ ។

បន្ទាប់ពីនោះមិនយូរប៉ុន្មានបុគ្គល Patterson បានហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ 911 ហើយបានប្រាប់ប្រតិបត្តិករដែលបានលើកទូរស័ព្ទនោះថា យន្តហោះនឹងធ្លាក់ចូលទៅក្នុងហាងលក់ទំនិញ Wal-Mart នៅក្នុងទីក្រុង Tupelo ។ ប៉ូលិសបានប្រាប់ឱ្យ ប្រជាពលរដ្ឋ និងបុគ្គលិកទាំងអស់ ត្រូវតែជម្លៀសចេញពីអគារនោះជាបន្ទាន់ ហើយផ្លូវជាច្រើនខ្សែនៅក្បែរនោះក៏ត្រូវបានបិទផងដែរ ។

ក្នុងពេលដំណាលគ្នានោះដែរ អ្នកជំនាញការចរចាបានព្យាយាមល្បួងបុគ្គល Patterson រហូតឈានដល់អាចធ្វើឱ្យគាត់បញ្ជាយន្ដហោះមួយគ្រឿងនោះចុះចតនៅលើវាលស្មៅ ប្រហែលបួនម៉ោងក្រោយ បន្ទាប់មកប៉ូលិសបានចូលទៅជិត និងចាប់ខ្លួនលោក Patterson ។ ជំហានដំបូងគាត់ត្រូវរងការចោទប្រកាន់ពីបទលួចមានស្ថានទំនង់ទោស និងបទគំរាមកំហែងដោយអំពើភេរវកម្ម ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីចង់ឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធអាម៉េរិកឲ្យផ្ដល់ទិដ្ឋាការដល់អ្នកការទូតរុស្ស៊ី ដើម្បីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ
Next post អតីតប្រធានាធិបតីស្រីលង្កាបានត្រឡប់មកស្នាក់នៅក្នុងវិមានរដ្ឋាភិបាលវិញ និងទទួលបានការការពារផងដែរ