អតីតប្រធានាធិបតីស្រីលង្កាបានត្រឡប់មកស្នាក់នៅក្នុងវិមានរដ្ឋាភិបាលវិញ និងទទួលបានការការពារផងដែរ
Breaking News

អតីតប្រធានាធិបតីស្រីលង្កាបានត្រឡប់មកស្នាក់នៅក្នុងវិមានរដ្ឋាភិបាលវិញ និងទទួលបានការការពារផងដែរ

លោក Kotaphaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា ដែលរត់ទៅនៅក្រៅប្រទេស ក្រោយមានការបណ្ដេញចេញដោយប្រជាពលរដ្ឋ អស់រយៈពេលជិត 2ខែ បានត្រឡប់មកកាន់ប្រទេសស្រីលង្កា និងបានស្នាក់នៅក្នុងវិមានរដ្ឋាភិបាល ថែមទាំងទទួលបានសិទ្ធិការពារផងដែរ ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រភពព័ត៌មានក្នុងរដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា អតីតប្រធានាធិបតីលោក Kotaphaya Rajapaksa និងភរិយារបស់គាត់គឺលោកស្រី Loma Rajapaksa បានត្រឡប់មកវិមានរដ្ឋាភិបាលជាផ្លូវការវិញហើយ និងទទួលបាននូវវិធានការការពារពេញលេញ បន្ទាប់ពីលោកបានត្រត្រលប់មកដល់ទីក្រុងកូឡុំបូវិញ កាលពីយប់ថ្ងៃសុក្រកន្លងមកនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *