បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានប្រើប្រាស់កាំភ្លើងផ្ជង់តម្រង់ក្បាលអនុប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន
Read Time:2 Minute, 15 Second
Views:154

បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានប្រើប្រាស់កាំភ្លើងផ្ជង់តម្រង់ក្បាលអនុប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន

0 0

អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ជាមួយនឹងកាំភ្លើងរបស់គេ ដែលប្រើផ្ជង់សំដៅទៅលើក្បាលរបស់អនុប្រធានាធិបតីប្រទេសអាហ្សង់ទីនលោកស្រី Cristina Hernandez de Kirchner ដែលបានបង្ហាញនៅក្នុងឃ្លីបវីដេអូ ដែលបានចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុកមួយ ។ ក្នុងឃ្លីបវីដេអូនោះបង្ហាញថា លោកស្រី Cristina Hernandez de Kirchner កំពុងចេញពីរថយន្ដក្នុងបរិវេណផ្ទះរបស់គាត់ នៅក្នុងតំបន់ Recoleta នាទីក្រុង Buenos Aires ដែលពេលនោះលោកស្រីត្រូវបានចោមរោមដោយក្រុមអ្នកគាំទ្រដ៏ធំមួយរបស់លោកស្រី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

ក្រោយមកគេបានពិនិត្យក្នុងវីដេអូនោះដោយលំអិតទើបបានមើលឃើញថា មានបុរសម្នាក់ដែលក្នុងដៃរបស់គាត់មើលទៅហាក់ដូចជាកាំភ្លើងខ្លី ហើយបានតម្រង់សំដៅទៅកាន់ក្បាលអនុប្រធានាធិបតីអាហ្សង់ទីន ។ វីដេអូនោះបានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពុំមានការកេះកៃ ឬបាញ់ប្រហារអ្វីកើតឡើងនោះទេ ហើយលោកស្រី Cristina Hernandez de Kirchner ក៏មិនបានទទួលរងរបួសអ្វីនោះដែរ ខណៈពេលដែលអ្នកគាំទ្រនៅជុំវិញខ្លួនគាត់ទាំងអស់គ្នាបានសម្ដែងការតក់ស្លុតចំពោះអ្វីដែលបានកើតឡើងនេះ ។

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខរបស់អាហ្សង់ទីនលោក Annibal Fernandez បាននិយាយថា “មនុស្សម្នាក់ត្រូវបានចាប់ឃុំខ្លួនដោយបុគ្គលិកសន្តិសុខរបស់លោកស្រីអនុប្រធានាធិបតី និងបានរកឃើញអាវុធដែលប្រើក្នុងឧក្រិដ្ឋកម្មនេះផងដែរ ។ លោក Fernandez បាននិយាយថា រហូតមកទល់នឹងពេលនេះ យើងកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត និងមិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយឡើយ ថាតើកាំភ្លើងដែលប្រើក្នុងករណីនេះជាកាំភ្លើងពិតឬអត់នោះទេ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ្នកជំនាញបង្ហើបឱ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងជួបគ្រោះទឹកជំនន់ 3ដងបន្ថែមទៀត ដែលបណ្តាលមកពីការរលាយផ្ទាំងទឹកកកនៅក្នុងឆ្នាំនេះ
Next post ប្រទេស​ឥណ្ឌា​បាន​ដាក់បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ដែលត្រូវបាន​ផលិត​ក្នុងប្រទេសជាលើកដំបូង