ទ្រាំលែងបាន កាសែត Nikkei លាតត្រដាងថាអឺរ៉ុបលួចនាំចូលប្រេងពីរុស្ស៊ី
Read Time:1 Minute, 21 Second
Views:370

ទ្រាំលែងបាន កាសែត Nikkei លាតត្រដាងថាអឺរ៉ុបលួចនាំចូលប្រេងពីរុស្ស៊ី

0 0

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានលាតត្រដាងថា អឺរ៉ុបលួចនាំចូលប្រេងពីរុស្ស៊ី ប៉ុន្តែពួកគេលាក់បាំងព័ត៌មាននេះ ។ រយៈកាល 6ខែចុងក្រោយនេះ មាននាវាដឹកប្រេងរាប់សិបគ្រឿង បានផ្ទេរប្រេងចេញពី នាវាដឹកប្រេងដែលមានប្រភពចេញពីរុស្ស៊ី ពីឆ្នេរសមុទ្រនៃប្រទេសក្រិក បន្ទាប់មកធ្វើដំណើរទៅកាន់កំពង់ផែអឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់បណ្ដាញសារព័ត៌មាន Nikkei ដែលជាកាសែតពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ។

របាយការណ៍របស់បណ្ដាញសារព័ត៌មាន Nikkei បានឱ្យដឹងថា មាននាវាដឹកប្រេងជាច្រើនគ្រឿងបានធ្វើការផ្ទេរប្រេងនៅកណ្តាលសមុទ្រ ដើម្បីលាក់បាំងប្រភព ជាច្រើនខែកន្លងមកនេះ បន្ទាប់ពីទណ្ឌកម្មប្រេងលើប្រទេសរុស្ស៊ីចូលជាធរមាន ។

ការស្រាវជ្រាវរបស់បណ្ដាញសារព័ត៌មាន Nikkei បានគូសបញ្ជាក់ថា ដែនទឹកក្បែរប្រទេសក្រិក ដើរតួនាទីយ៉ាងសំខាន់ ជាមជ្ឈមណ្ឌលចែកចាយប្រេងរវាងរុស្ស៊ី និងអឺរ៉ុប ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post ព្រះរាជា Charles III ប្រកាសឡើងសោយរាជ្យជាផ្លូវការ
Next post អាម៉េរិក គឺជាអ្នកទទួលបានអត្ថប្រយោជន៍ធំបំផុតពីវិបត្តិថាមពលអឺរ៉ុប