ព្រះរាជា Charles III ប្រកាសឡើងសោយរាជ្យជាផ្លូវការ
Breaking News

ព្រះរាជា Charles III ប្រកាសឡើងសោយរាជ្យជាផ្លូវការ

ព្រះរាជា Charles III ក្លាយជាស្តេចថ្មីរបស់ចក្រភពអង់គ្លេសជាផ្លូវការ ក្នុងថ្ងៃទី 10 កញ្ញា ឆ្នាំ2022 ដោយពិធីឡើងគ្រងរាជ្យនេះធ្វើឡើងនៅក្នុងព្រះរាជវាំង St James’s ហើយក៏ជាលើកដំបូងផងដែរ ដែលពិធីប្រវត្តិសាស្ត្រមួយនេះ ត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ ។

ក្នុងពិធីនេះមានសមាជិកជាន់ខ្ពស់ និងរាជវង្សានុវង្សប្រហែល 200នាក់បានចូលរួម រួមទាំងនាយករដ្ឋមន្ត្រីថ្មីលោកស្រី Liz Truss និងអតីតនាយករដ្ឋមន្ត្រីលោក Boris Johnson ផងដែរ ។

ព្រះរាជា Charles III ទ្រង់បានផ្តល់ការអនុញ្ញាតឱ្យមានការចាក់ផ្សាយបន្តផ្ទាល់ក្នុងព្រះរាជពិធី សម្រាប់សាធារណៈជនបានទស្សនាផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *