ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Boris Johnson ទៅកាន់ប្រទេសប៉ូឡូញត្រូវបានលុបចោលបន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានប្រាប់វិមាន Downing Street ថាគាត់មិនមានពេលជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសទេ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ។
មន្ត្រីអង់គ្លេស និងប៉ូឡូញបានពិភាក្សាអំពីកាលបរិច្ឆេទជាច្រើន ហើយបានយល់ព្រមជាបណ្តោះអាសន្ននូវកិច្ចប្រជុំមួយនៅទីក្រុងវ៉ារស្សាវីនៅថ្ងៃទី 8 ខែសីហា មុនពេលផែនការនេះបានលុបចោលវិញ ។
លោក Boris Johnson បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការិយាល័យរបស់លោក Morawiecki បានជូនដំណឹងដល់លោកថា កិច្ចប្រជុំមិនអាចធ្វើនៅថ្ងៃទី 8 ខែសីហាបានទៀតនោះទេ ដែលវាទំនងជាមេដឹកនាំប៉ូឡូញមិនអាចស្វែងរកពេលវេលាដើម្បីជួបជាមួយលោក មុនពេលលោកចាកចេញពីតំណែងក្នុងខែកញ្ញានោះទេ ។ .
មន្ត្រីរបស់វិមាននាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា គេរំពឹងថា នឹងមានការហៅទូរស័ព្ទរវាងលោក Johnson ជាមួយលោក បៃដិន នឹងនៅតែធ្វើឡើងមុនពេលលោក Johnson ចាកចេញពីតំណែង ។ ពួកគេបាននិយាយថា លោកJohnson ក៏សង្ឃឹមថានឹងបាននិយាយជាមួយប្រធានាធិបតីបារាំង Emmanuel Macron តាមទូរស័ព្ទនៅសប្តាហ៍នេះ ។