Breaking News

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ទៅកាន់ប្រទេសប៉ូឡូញត្រូវបានលុបចោល បន្ទាប់ពីភាគីប៉ូឡូញជូនដំណឹងថា លោកនាយករដ្ឋមន្រ្តីប៉ូឡូញមិនមានពេលវេលាដើម្បីជួបជាមួយលោក Boris Johnson ទេ!!

ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Boris Johnson ទៅកាន់ប្រទេសប៉ូឡូញត្រូវបានលុបចោលបន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បានប្រាប់វិមាន Downing Street ថាគាត់មិនមានពេលជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសទេ​ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ។

មន្ត្រីអង់គ្លេស និងប៉ូឡូញបានពិភាក្សាអំពីកាលបរិច្ឆេទ​ជាច្រើន ហើយបានយល់ព្រមជាបណ្តោះអាសន្ននូវកិច្ចប្រជុំមួយនៅទីក្រុងវ៉ារស្សាវីនៅថ្ងៃទី 8 ខែសីហា មុនពេលផែនការនេះបានលុបចោលវិញ ។

​លោក Boris Johnson បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការិយាល័យរបស់លោក Morawiecki ​បានជូនដំណឹងដល់លោកថា​ កិច្ចប្រជុំមិនអាចធ្វើនៅថ្ងៃទី 8 ខែសីហាបានទៀតនោះទេ ដែលវាទំនងជាមេដឹកនាំប៉ូឡូញមិនអាចស្វែងរកពេលវេលាដើម្បីជួបជាមួយលោក មុនពេលលោកចាកចេញពីតំណែងក្នុងខែកញ្ញានោះទេ ។ .

​​មន្ត្រីរបស់វិមាននាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា គេរំពឹងថា នឹងមានការហៅទូរស័ព្ទរវាងលោក Johnson ជាមួយលោក បៃដិន  នឹងនៅតែធ្វើឡើងមុនពេលលោក Johnson ចាកចេញពីតំណែង ។ ពួកគេបាននិយាយថា លោកJohnson ក៏សង្ឃឹមថានឹងបាននិយាយជាមួយប្រធានាធិបតីបារាំង Emmanuel Macron តាមទូរស័ព្ទនៅសប្តាហ៍នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version