យោធាចិនបានបាញ់មីស៊ីលចូលក្នុងដែនទឹកតៃវ៉ាន់ ក្នុងអំឡុងពេលធ្វើសមយុទ្ធថ្ងៃដំបូងនៅច្រកសមុទ្រតៃវ៉ាន់ ឬមួយថ្ងៃបន្ទាប់ពីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាម៉េរិកបានធ្វើចាកចេញពីកោះតៃវ៉ាន់ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារទី4 ខែសីហាថា កងទ័ពរបស់បក្សកុម្មុយនិស្តចិនបានបាញ់មីស៊ីល Dongfeng ជាច្រើនគ្រាប់ចូលមកក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ក្នុងអំឡុងពេលសមយុទ្ធជើងទឹកលើកដំបូងរបស់កងទ័ពចិន ។ ក្រសួងការពារជាតិតៃវ៉ាន់បានថ្កោលទោសថា នេះគឺជាការបំផ្លាញសន្តិភាពក្នុងតំបន់“សកម្មភាពបែបនេះមិនសមហេតុផលទាល់តែសោះ” ។