រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Blinken និយាយ​ថា សហរដ្ឋ​អាម៉េរិក​ចង់​បាន​ទំនាក់​ទំនង “រឹងមាំ និង​វិជ្ជមាន” ជាមួយ​ប្រទេស​កម្ពុជា!!
Breaking News

រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Blinken និយាយ​ថា សហរដ្ឋ​អាម៉េរិក​ចង់​បាន​ទំនាក់​ទំនង “រឹងមាំ និង​វិជ្ជមាន” ជាមួយ​ប្រទេស​កម្ពុជា!!

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ទីក្រុងវ៉ាស៊ីនតោន ចង់បានទំនាក់ទំនងដ៏រឹងមាំ និងវិជ្ជមានរវាងប្រទេសទាំងពីរ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

សហរដ្ឋអាមëរិក និងកម្ពុជាមានទំនាក់ទំនងមិនសូវល្អទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានរិះគន់យ៉ាងចាស់ដៃចំពោះការបង្រ្កាបជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក្រុមប្រឆាំងនយោបាយរបស់គាត់ និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះការចូលរួមរបស់គាត់ជាមួយនឹងយោធារបស់ប្រទេសចិន ។

Leave a Reply

Your email address will not be published. Required fields are marked *