ចិនកោះហៅប្រេសិតជប៉ុន និងអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍ G-7 ស្តីពីតៃវ៉ាន់!!
Read Time:1 Minute, 9 Second
Views:137

ចិនកោះហៅប្រេសិតជប៉ុន និងអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍ G-7 ស្តីពីតៃវ៉ាន់!!

0 0

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន និងប្រេសិតបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីធ្វើការជំទាស់ទៅនឹងសេចក្តីថ្លែងការណ៍របស់ G-7 ដែលបានដាក់ចេញនៅក្នុងសប្តាហ៍នេះ ក្នុងសេចក្តីថ្លែងការណ៍នេះបានបង្ហាញពីការព្រួយបារម្ភទាក់ទងនឹងការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន kyodo News ។

នៅថ្ងៃព្រហស្បតិ៍ទី4 ខែសីហា អនុរដ្ឋមន្ត្រីការបរទេសចិនលោក Deng Li បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិនលោក Hideo Tarumi និងឯកអគ្គរដ្ឋទូតអឺរ៉ុបមកពីសមាជិកក្រុមប្រទេស G-7 ផ្សេងទៀតមកចូលរួមកិច្ចប្រជុំជាបន្ទាន់ជុំវិញសេចក្តីថ្លែងការណ៍នោះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ដើរចេញពីសន្និសីទអាស៊ាន ស្របពេលជប៉ុនរិះគន់សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់!!
Next post នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida និងប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានព្រមព្រៀងគ្នាដើម្បីសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់!!