រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ដើរចេញពីសន្និសីទអាស៊ាន ស្របពេលជប៉ុនរិះគន់សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់!!
Breaking News

រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ដើរចេញពីសន្និសីទអាស៊ាន ស្របពេលជប៉ុនរិះគន់សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់!!

ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ដោយដកស្រង់ពីប្រភពការទូតមួយថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានដើរចេញពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ប្រភពបាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី បានដើរចេញពីកិច្ចប្រជុំដើម្បីជំទាស់ទៅនឹងការលើកឡើងរបស់លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលបានរិះគន់ចិនចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ ។

Leave a Reply

Your email address will not be published. Required fields are marked *