ក្រុមហ៊ុនថាមពលរុស្ស៊ី Sakhalin ប្រកាសឲ្យអតិថិជនរបស់ខ្លួនទូទាត់ប្រាក់តាមរយៈធនាគាររុស្ស៊ី ហើយខ្លួននឹងលែងទទួលប្រាក់ដុល្លារអាម៉េរិកនៅពេលខាងមុខនេះ!!
Breaking News

ក្រុមហ៊ុនថាមពលរុស្ស៊ី Sakhalin ប្រកាសឲ្យអតិថិជនរបស់ខ្លួនទូទាត់ប្រាក់តាមរយៈធនាគាររុស្ស៊ី ហើយខ្លួននឹងលែងទទួលប្រាក់ដុល្លារអាម៉េរិកនៅពេលខាងមុខនេះ!!

ក្រុមហ៊ុន Sakhalin Energy Investment Co របស់រុស្ស៊ីបានស្នើសុំអតិថិជនឧស្ម័នធម្មជាតិ (LNG) របស់ខ្លួន ឲ្យធ្វើការទូទាត់ប្រាក់តាមរយៈធនាគាររុស្ស៊ីនៅទីក្រុងម៉ូស្គូ នេះបើយោងតាមប្រភពសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រកន្លងមកនេះ ។

ក្រុមហ៊ុនថាមពលមួយនេះ កំពុងពិភាក្សាដើម្បីផ្លាស់ប្តូររូបិយប័ណ្ណសម្រាប់ការទូទាត់មកឲ្យក្រុមហ៊ុនពីសំណាក់អតិថិជនរបស់ខ្លួន ក្រៅពីប្រាក់ដុល្លារអាម៉េរិក ហើយរូបិយប័ណ្ណដែលអាចទូទាត់ជំនួសប្រាក់ដុល្លារអាម៉េរិកបានរួមមាន ប្រាក់យ័ន(ចិន) ប្រាក់យ៉េន(ជប៉ុន) និងប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង ប៉ុន្តែសម្រាប់ពេលនេះ អតិថិជននៅតែអាចបង់ជាប្រាក់ដុល្លារអាម៉េរិកបាននៅឡើយទេ ។

Leave a Reply

Your email address will not be published. Required fields are marked *