ក្រុមហ៊ុនថាមពលកំពូលរបស់ចិនកំពុងបញ្ជូនឧស្ម័នធម្មជាតិទៅឱ្យបណ្តាប្រទេសអឺរ៉ុបដែលកំពុងជួបបញ្ហាការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី
Read Time:2 Minute, 47 Second
Views:214

ក្រុមហ៊ុនថាមពលកំពូលរបស់ចិនកំពុងបញ្ជូនឧស្ម័នធម្មជាតិទៅឱ្យបណ្តាប្រទេសអឺរ៉ុបដែលកំពុងជួបបញ្ហាការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី

0 0

យោងតាមរបាយការណ៍របស់ Bloomberg ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសចិនកំពុងបញ្ជូនឧស្ម័នធម្មជាតិរាវទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប ខណៈដែលវិបត្តិថាមពលបានគ្របដណ្តប់លើទ្វីបនេះ ។

ពួកពាណិជ្ជករបានប្រាប់មក Bloomberg ថាក្រុមហ៊ុនដឹកជញ្ជូនធំៗដែលរួមទាំងក្រុមហ៊ុន Sinopec និង PetroChina Co បានលក់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវទៅឱ្យប្រទេសអឺរ៉ុបដែលកំពុងជួបការលំបាកបញ្ហាឧស្ម័នពេញមួយឆ្នាំ។

ការដឹកជញ្ជូនឧស្ម័នចេញពីប្រទេសចិនចាប់ផ្តើមឡើងនៅពេលដែលរុស្ស៊ីផ្អាកបញ្ចូនឧស្ម័នតាមរយៈបំពង់ Nord Streamមួយដោយគ្មានកាលកំណត់ ដើម្បីបន្តការកាត់បន្ថយការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុប។

ពាណិជ្ជករក៏បាននិយាយថា សូម្បីតែក្រុមហ៊ុននាំចូលឧស្ម័នតូចៗរបស់ចិនដូចជា ENN Energy Holdings និង JOVO Group ក៏ត្រូវបានស្នើសុំឱ្យលក់ការផ្គត់ផ្គង់ឧស្ម័នរបស់ពួកគេឱ្យអឺរ៉ុបដែរ។

ធនធានបន្ថែមដែលមានគួរតែផ្តល់នូវការធូរស្រាលក្នុងកម្រិតមធ្យមនៅអឺរ៉ុប តែទោះបីជាយ៉ាងណាក៏ដោយតម្លៃឧស្ម័នធម្មជាតិទាំងនៅអឺរ៉ុប និងអាស៊ីនៅតែបន្តជួញដូរក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា សម្រាប់ក្នុងឆ្នាំនេះ។

កាលពីឆ្នាំមុន ចិនជាអ្នកដែលទិញឧស្ម័នធម្មជាតិរាវធំជាងគេរបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ក្នុងកំឡុងពេលបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ទីក្រុងប៉េកាំងសម្រាប់ជំងឺ COVID-19 បានធ្វើឱ្យតម្រូវការឧស្ម័នធម្មជាតិរាវធ្លាក់ចុះ 20% នៅក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនគ្រោងនឹងលក់ឧស្ម័នទៅឱ្យប្រទេសចិនទាំងប្រាក់រូបល និងប្រាក់យន់ដើម្បីជៀសឱ្យឆ្ងាយពីប្រាក់អឺរ៉ូ។

ក្រុមហ៊ុនឧស្ម័នយក្សដែលគ្រប់គ្រងដោយរដ្ឋរបស់វិមានក្រឹមឡាំងបាននិយាយថា ការទូទាត់នឹងចូលជាធរមានភ្លាមៗ។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម កំណើនពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយចិនបានជួយជំរុញតម្រូវការក្នុងស្រុកសម្រាប់ប្រាក់យន់។ ហើយឥឡូវនេះ រុស្ស៊ីឈរជាទីផ្សារធំលំដាប់ទីបី សម្រាប់ប្រតិបត្តិការប្រាក់យន់ក្រៅពីដីគោកចិន។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post Gazprom បញ្ចេញវីដេអូ “អឺរ៉ុបកករួញ” បន្ទាប់ពីខ្លួនបិទបំពង់បង្ហូរឧស្ម័នគ្មានកាលកំណត់ (មានវីដេអូ)
Next post ប្រវត្តិសង្ខេបរបស់ព្រះរាជា Charles III ដែលជាស្តេចថ្មីរបស់ចក្រភពអង់គ្លេស