ប្រវត្តិសង្ខេបរបស់ព្រះរាជា Charles III ដែលជាស្តេចថ្មីរបស់ចក្រភពអង់គ្លេស
Breaking News

ប្រវត្តិសង្ខេបរបស់ព្រះរាជា Charles III ដែលជាស្តេចថ្មីរបស់ចក្រភពអង់គ្លេស

ព្រះអង្គម្ចាស់ Charles III ដែលជាស្តេចថ្មីនៃចក្រភពអង់គ្លេស ឈ្មោះពេញរបស់ទ្រង់គឺ Charles Philip Arthur George ប្រសូត្រនៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ1948 នៅក្នុងព្រះរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ ជាបុត្ររបស់មហាក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philip ។

ស្ដេច Charles III បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ផ្នែកអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រ ពីសាកលវិទ្យាល័យ Cambridge បន្ទាប់មក ទ្រង់បានបម្រើការក្នុងកងទ័ពអាកាសនៃចក្រភពអង់គ្លេស និងក្រោយមកទ្រង់បានបម្រើការក្នុងកងទ័ពជើងទឹក Royal Navy របស់ចក្រភពអង់គ្លេស ។

បន្ទាប់មកព្រះអង្គបានទទួលគោរមងារជា “Prince of Wales” ឬ “Crown Prince” និង “Earl of Chester” នៅថ្ងៃទី26 ខែកក្កដា ឆ្នាំ1958 ។

នៅពេលព្រះអង្គទទួលបានគោរមងារខាងលើ (Prince of Wales,  Crown Prince,  Earl of Chester) ព្រះអង្គម្ចាស់ Charles III ទ្រង់បានសម្រាលព្រះរាជកិច្ចរបស់ព្រះមហាក្សត្រី Elizabeth II ស្ទើរតែគ្រប់វិស័យ និងបានបង្កើតមូលនិធិព្រះបរមរាជវាំងរាប់សិបកន្លែងក្រោមការគាំទ្ររបស់ព្រះអង្គ ដើម្បីជួយប្រជាពលរដ្ឋឱ្យមានគុណភាពជីវិតល្អប្រសើរ ។ លើសពីនេះទៀត ព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុពិភពលោក ។

ព្រះអង្គ Charles III បានរៀបការជាមួយព្រះនាង Lady Diana Spencer នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ1981 ទ្រង់ទាំងពីរមានព្រះរាជបុត្រចំនួន 2អង្គ គឺព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ។ យ៉ាងណាមិញព្រះអង្គ Charles III បានចែកផ្លូវគ្នាជាមួយព្រះនាង Lady Diana Spencer នៅឆ្នាំ1992 ហើយបានលែងលះជាផ្លូវការនៅឆ្នាំ1996 បន្ទាប់មកព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង Camilla Parker Bowles ដែលជាម្ចាស់ក្សត្រីបច្ចុប្បន្ន នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2005 ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *