កូរ៉េខាងជើងនិយាយថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ពុំអាចផ្លាស់ប្តូរបាន
Read Time:1 Minute, 40 Second
Views:121

កូរ៉េខាងជើងនិយាយថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ពុំអាចផ្លាស់ប្តូរបាន

0 0

លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើង “ជារដ្ឋនុយក្លេអ៊ែរ” មិនអាចផ្លាស់ប្តូរបានជាដាច់ខាត ។

លោក គីម ជុងអ៊ុន បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងនឹងមិនរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងប្រគល់អាវុធទាំងនោះទៅឱ្យទីភ្នាក់ងារណាមួយឡើយ “បើទោះបីជាប្រឈមមុខទៅនឹងទណ្ឌកម្ម 100ឆ្នាំទៀតក៏ដោយ” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

ច្បាប់ដែលបានអនុម័តដោយសភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើងក្នុងឆ្នាំ2013 ចែងយ៉ាងច្បាស់ថា កូរ៉េខាងជើងអាចជាភាគីដែលប្រើអាវុធនុយក្លេអ៊ែរជាមុន ដើម្បីការពារ ឬរារាំងការវាយប្រហារពី “រដ្ឋនុយក្លេអ៊ែរណាមួយផ្សេងទៀតដែលគំរាមកំហែងមកលើខ្លួន” ។

យ៉ាងណាមិញ ច្បាប់ថ្មីដែលត្រូវបានកែប្រែនៅក្នុងសប្តាហ៍នេះ បញ្ជាក់បន្ថែមអំពី រដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចធ្វើការវាយប្រហារជាមុនដោយអាវុធនុយក្លេអ៊ែរ បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន អំពីរបៀបដែលពួកអ្នកចង់ឈ្លានពាន ដែលបានរៀបចំការវាយប្រហារយោធាដោយប្រើប្រាស់អាវុធប្រល័យលោក ចំពោះគោលដៅយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង និងរួមទាំងមេដឹកនាំប្រទេសរបស់ខ្លួនផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post តួកគីបានចាប់ខ្លួនមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ ISIS
Next post រុស្ស៊ីកំពុង​តាម​ដាន​កូរ៉េខាងជើង ក្រោយទី​ក្រុង​ព្យុងយ៉ាង​និយាយថា ខ្លួននឹងធ្វើ​ការ​វាយប្រហារដោយអាវុធ​នុយក្លេអ៊ែរទុកជាមុន បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន ថាមានពួកចង់ឈ្លានពាន