ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យមួយនៅកណ្តាលទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិន នៅរសៀលថ្ងៃសុក្រនេះ ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អគាររាប់សិបជាន់នៃកម្ពស់ជាង 200 ម៉ែត្រ របស់ក្រុមហ៊ុន China Telecom “បានឆេះយ៉ាងសន្ធោសន្ធៅ” ដែលបញ្ចេញផ្សែងយ៉ាងក្រាស់ទៅលើមេឃ ។
អគ្គិភ័យបានរលត់ទៅហើយ ប៉ុន្តែមិនទាន់ដឹងចំនួនអ្នករងរបួសនៅឡើយទេ ។