រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតបឋមលើរថយន្ត Tesla ម៉ូដែល Y ចំនួន ១២០,០០០ គ្រឿង បន្ទាប់ពីមានរបាយការណ៍ចំនួន ២ បង្ហាញថា ចង្កូតរថយន្តបានជ្រុះនៅពេលកំពុងបើកបរ។
និយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាម៉េរិកបាននិយាយថា ដៃចង្កូតនៅក្នុងរថយន្តទាំង ២ ដែលផលិតក្នុងឆ្នាំ ២០២៣ បានជ្រុះចេញទាំងស្រុង ហើយនោះបានលក់ទៅឲ្យម្ចាស់ទាំងដែលគ្មាន ប៊ូឡុងតភ្ជាប់ ចង្កូត ឡើយ។
ទីភ្នាក់ងារបាននិយាយថា ពួកគេបានទទួលពាក្យបណ្តឹងពីឪពុកម្តាយដែលបានទិញរថយន្ត Tesla ម៉ូដែល Y ថ្មីកាលពី៥ថ្ងៃមុនពេលកើតហេតុ ដោយនិយាយថា នៅពេលដែលកំពុងបើកបរភ្ លាមៗនោះដៃចង្កូតបានជ្រុះធ្លាក់ចុះមក។ សំណាងហើយដែលមិនមានរថយន្តនៅពីក្រោយ។
ប្រភព ៖ Reuters
By POV PECH