ប្រធានចារកម្មអាម៉េរិកនិយាយថា ចិនមិនចង់មានសង្រ្គាមលើកោះតៃវ៉ាន់ទេ
China USA

ប្រធានចារកម្មអាម៉េរិកនិយាយថា ចិនមិនចង់មានសង្រ្គាមលើកោះតៃវ៉ាន់ទេ

សហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិកបានវាយតម្លៃថា ចិនមិនចង់មានជម្លោះយោធាលើកោះតៃវ៉ាន់ទេ បើទោះបីជាខ្លួនប្តេជ្ញានាំយកកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះមកក្រោមការគ្រប់គ្រងរបស់ខ្លួនក៏ដោយ នេះបើតាមមន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកបានប្រាប់អង្គសវនាការសភាតំណាងកាលពីថ្ងៃព្រហស្បតិ៍ ។

នាយកស៊ើបការណ៍ជាតិលោកស្រី Avril Haines បានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាថា “វាមិនមែនជាការវាយតម្លៃរបស់យើងដែលថា ចិនចង់ធ្វើសង្រ្គាមទេ” ។ ដែលជាផ្នែកមួយនៃការសង្ខេបប្រចាំឆ្នាំស្តីពីការគំរាមកំហែងទូទាំងពិភពលោកដែលប្រឈមមុខដោយសហរដ្ឋអាម៉េរិក។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលCIA លោក William Burns បានផ្តល់សក្ខីកម្មនៅក្នុងសវនាការដដែលថា លោកប្រធានាធិបតី ស៊ី ជីនពីង បាន “អត់ធ្មត់នៅពេលសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីកាលពីមួយឆ្នាំមុន ។

លោក Burns បាននិយាយថា “នោះគឺជាអ្វីដែលប្រធានាធិបតី Xi ត្រូវតែថ្លឹងថ្លែងនៅពេលដែលគាត់ចេញពីសូន្យ-Covid ព្យាយាមស្តារកំណើនសេដ្ឋកិច្ចចិន ព្យាយាមចូលរួមជាមួយសេដ្ឋកិច្ចពិភពលោកដែលនៅសល់” ។

ក្នុងពេលជាមួយគ្នានេះ លោក Burns បាននិយាយថា លោកនឹងមិនដែលមើលស្រាលមហិច្ឆិតារបស់ថ្នាក់ដឹកនាំចិនបច្ចុប្បន្នក្នុងន័យនេះ ឬការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសម្រេចបានការបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើយ ។

ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តដែលប្រែក្លាយ ដើម្បីបង្រួបបង្រួមជាមួយចិនដីគោកឡើងវិញ ប្រសិនបើចាំបាច់ ។ តៃវ៉ាន់ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ដោយនិយាយថា មានតែប្រជាជន២៣លាននាក់របស់កោះនេះទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *