ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស 46 នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងរឺម៉កកុងទ័រន័រមួយនៅទីក្រុង San Antonio រដ្ឋតិសាស ។
មនុស្ស 16 នាក់បន្ថែមទៀត – មនុស្សពេញវ័យ 12 នាក់និងកុមារ 4 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដែលក្រុមមន្ត្រីប៉ូលីសហៅថា “ព្រឹត្តិការណ៍សម្លាប់មនុស្សយ៉ាងច្រើន” ។
នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង San Antonio បាននិយាយថា ជនរងគ្រោះដែលសា្លប់ទទួលរងការហត់នឿយដោយកម្ដៅ ។ មិនមានម៉ាស៊ីនត្រជាក់ដែលកំពុងដំណើរការលើទូរកុងទ័រន័រ នោះទេ បើតាមមន្ត្រីបានបន្ថែមថា អ្នកដែលដឹកទៅមន្ទីរពេទ្យគឺក្តៅដល់ថ្នាក់ប៉ះរលាក ។
ប្រភព ៖ ABC News