ប្រធានាធិបតីតៃវ៉ាន់បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសម្រាប់ការទប់ទល់នឹងសម្ពាធរបស់ចិន!!
Breaking News

ប្រធានាធិបតីតៃវ៉ាន់បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសម្រាប់ការទប់ទល់នឹងសម្ពាធរបស់ចិន!!

ប្រធានាធិបតីតៃវ៉ាន់ធ្វើទស្សនកិច្ចនៅក្នុងទីតាំងកងនាវាចររបស់ខ្លួន ដោយលោកស្រីបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងក្នុងអំឡុងពេលជាច្រើនថ្ងៃនៃការធ្វើសមយុទ្ធយោធា និងដែលជាល្បែងសង្គ្រាមរបស់ចិន ហើយនេះគឺជាសម្ពាធដ៏ធ្ងន់ធ្ងរមួយដែលពួកយើងបានប្រឈមមុខ “ដ៏មិនអាចពណ៌នាបាន” ។


បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី18 សីហាថា ប្រធានាធិបតី Tsai Ingwen បានទៅទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹក Suao នៅឆ្នេរសមុទ្រភាគឦសានកោះតៃវ៉ាន់ ដោយលោកស្រីបាននិយាយទៅកាន់នាវិកទាំងអស់ថា ការបំពេញបេសកកម្មនៅក្នុងដែនកំណត់របស់នាវាគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់យើង ។
ប្រធានាធិបតីតៃវ៉ាន់បាននិយាយថា “ប្រឈមមុខនឹងការគម្រាមកំហែងពីសំណាក់ប្រទេសចិន និងការបង្កហេតុនៅខាងក្រៅដែនទឹករបស់តៃវ៉ាន់ វាបានតម្រូវឲ្យយើងត្រូវតែធ្វើការបង្កើនការតាមដានលើសក្ដានុពលរបស់នាវាសត្រូវដែលកំពុងតែមានការកើនឡើងគ្រប់ពេល ហើយសម្ពាធនេះគឺរឿងមួយដែលមិនអាចពណ៌នាបានឡើយ” ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *