គណបក្សកាន់អំណាចរបស់រដ្ឋាភិបាលស្រីលង្កា សុំឱ្យប្រធានាធិបតីថ្មី ជួយសម្រួលដល់លោក Rajpaksa ត្រឡប់ចូលប្រទេសវិញ!!
Breaking News

គណបក្សកាន់អំណាចរបស់រដ្ឋាភិបាលស្រីលង្កា សុំឱ្យប្រធានាធិបតីថ្មី ជួយសម្រួលដល់លោក Rajpaksa ត្រឡប់ចូលប្រទេសវិញ!!

មន្ត្រីស្រីលង្កាម្នាក់បានបង្ហើបឱ្យដឹងថា គណបក្សកាន់អំណាចស្រីលង្កាបានស្នើសុំប្រធានាធិបតីថ្មី លោក Ranil Wickremesinghe ឱ្យជួយផ្តល់សន្តិសុខសុវត្ថិភាព និងជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់អតីតប្រធានាធិបតីលោក Kota Baya Rajapaksa បន្ទាប់ពីការនិរទេសចេញពីប្រទេសស្រីលង្កា ក្នុងពេលមានការតវ៉ាដោយហិង្សាពីសាធារណជនកាលពីខែមុន ។


បន្ទាប់ពីការនិរទេសចេញពីប្រទេសខ្លួន លោក Rajapaksa បានប្រកាសលាលែងពីតំណែងប្រធានាធិបតី ដើម្បីបើកផ្លូវសម្រាប់លោក Vikram Singhe នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីនៃប្រទេសស្រីលង្កានៅពេលនោះ បានក្លាយជាប្រធានាធិបតីថ្មី ចាប់ពីដើមខែកក្កដារៀងមក ។ ពេលនោះលោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងខ្លួនគឺ ប្រទេស Maldives មុននឹងលោកធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងថៃ ។
លោក Sakara Kriyawasam អគ្គលេខាធិការបក្សកាន់អំណាច Poduchana Peramuna របស់ប្រទេសស្រីលង្កា បានបង្ហើបកាលពីម្សិលមិញថា គណបក្សរបស់លោកបានទាក់ទងទៅកាន់លោក Vikrom Singhe ដើម្បីសុំជំនួយក្នុងការសម្របសម្រួលការវិលត្រឡប់មកវិញរបស់លោក Rajapaksa ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *