ក្រសួងការពារជាតិជប៉ុនបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់យោធាចិនពីរគ្រឿងបានហោះហើរលើកោះពីរនៅភាគនិរតីប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK News ។
មន្ត្រីក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះឈ្លបយកការណ៍ និងវាយប្រហារប្រភេទ TB-001 និងយន្តហោះស៊ើបការណ៍ BZK-005 បានហោះលើផ្ទៃទឹករវាងកោះសំខាន់របស់ជប៉ុនគឺអូគីណាវ៉ា និងកោះមីយ៉ាកូជីម៉ា។ ពួកគេបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានមកពីទិសដៅនៃសមុទ្រចិនខាងកើត ហើយហោះទៅកាន់សមុទ្រប៉ាស៊ីហ្វិក ។
ក្រុមមន្ត្រីបាននិយាយថា យន្តហោះបានទៅតំបន់ហ្វឹកហ្វឺនដែលចិនកំណត់នៅភាគខាងកើត និងខាងត្បូងនៃកោះតៃវ៉ាន់ ហើយបានល្បាតនៅទីនោះមួយរយៈ ។ ក្រោយមក យន្តហោះគ្មានមនុស្សបើកបានហោះហើររវាងកោះជប៉ុនទាំងពីរម្តងទៀត ហើយឆ្ពោះទៅកាន់ប្រទេសចិន ។
ពួកគេក៏បាននិយាយផងដែរថា ដ្រូនមួយទៀតដែលទំនងជាមកពីប្រទេសចិន ត្រូវបានរកឃើញនៅក្នុងតំបន់ហ្វឹកហ្វឺនរបស់ប្រទេសចិន ភាគឦសាននៃកោះតៃវ៉ាន់ ។
កងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន បានយន្តហោះចម្បាំងជាការឆ្លើយតប ។ មន្ត្រីបាននិយាយថា យន្តហោះគ្មានមនុស្សបើកមិនបានចូលទៅក្នុងដែនអាកាសរបស់ជប៉ុនទេ ។
ក្រសួងសង្ស័យថា សកម្មភាពរបស់យន្តហោះគ្មានមនុស្សបើក មានទំនាក់ទំនងនឹងសមយុទ្ធយោធារបស់ប្រទេសចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ។