ចិនកាត់បន្ថយទំនាក់ទំនងជាមួយអាម៉េរិក!!
Breaking News

ចិនកាត់បន្ថយទំនាក់ទំនងជាមួយអាម៉េរិក!!

ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសចិនបានសម្រេចចិត្តកាត់បន្ថយទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិកនៅក្នុងផ្នែកយោធា និងស៊ីវិលមួយចំនួន ។ ការ​បង្វែរ​ទំនាក់ទំនង​ជា​វិធី​សងសឹក​របស់​ទីក្រុង​ប៉េកាំង​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​សប្តាហ៍​នេះ​ដោយ​ប្រធាន​សភា​តំណាង​រាស្ត្រ​អាម៉េរិកលោកស្រី Nancy Pelosi នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Global Times ។

ក្រសួង​បាន​បញ្ចេញ​បញ្ជី​តំបន់​ដែល​នឹង​លែង​មាន​ទំនាក់ទំនង​រវាង​មន្ត្រី​ចិន និង​អាម៉េរិក ដែលរួមបញ្ចូលទាំងកិច្ចប្រជុំការងាររវាងក្រសួងការពារជាតិ ការប្រឹក្សាសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការធ្វើចំណាកស្រុកខុសច្បាប់ ជំនួយផ្នែកតុលាការ ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងគ្រឿងញៀន និងការប្រែប្រួលអាកាសធាតុ ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការហៅទូរស័ព្ទដែលបានគ្រោងទុករវាងមេបញ្ជាការយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរក៏ត្រូវបានលុបចោលផងដែរ ។

នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មផ្ទាល់លើលោកស្រី Pelosi និងសមាជិកគ្រួសាររបស់លោកស្រី ។

Leave a Reply

Your email address will not be published. Required fields are marked *