ប្រទេសចិនគ្រោងនឹងបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចមួយថ្ងៃមុន ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រទេសចិនគ្រោងនឹងបញ្ចប់សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃនេះទី7 ខែសីហា ដោយឡែកទីក្រុងប៉េកាំងបានប្រកាសអំពីសមយុទ្ធថ្មីមួយទៀតនៅក្នុងសមុទ្រលឿង ដែលស្ថិតនៅចន្លោះរវាងប្រទេសចិន និងឧបទ្វីបកូរ៉េ រហូតដល់ថ្ងៃទី15 ខែសីហា ។