សហរដ្ឋអាម៉េរិកប្រកាសធ្វើសមយុទ្ធយោធានៅជិតព្រំដែនចិន ខណៈភាពតានតឹងនៅតៃវ៉ាន់កំពុងតែបន្ត!!
Breaking News

សហរដ្ឋអាម៉េរិកប្រកាសធ្វើសមយុទ្ធយោធានៅជិតព្រំដែនចិន ខណៈភាពតានតឹងនៅតៃវ៉ាន់កំពុងតែបន្ត!!

CNN បានរាយការណ៍ថា យោធាអាម៉េរិក និងឥណ្ឌានឹងធ្វើសមយុទ្ធរួមគ្នានៅលើភ្នំហិម៉ាឡៃក្នុងខែតុលា ដែលមានចម្ងាយតិចជាង 100 គីឡូម៉ែត្រពីព្រំដែនមានជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប្រទេសចិន ។ ការធ្វើសមយុទ្ធនេះត្រូវបានប្រកាសចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិនជុំវិញកោះតៃវ៉ាន់ ខណៈដែលឥណ្ឌា និងចិនកំពុងប៉ះទង្គិចគ្នានៅតាមព្រំដែនភ្នំរបស់ពួកគេ ។

មន្ត្រីយោធាឥណ្ឌាម្នាក់បានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា សមយុទ្ធនេះនឹងធ្វើឡើងនៅពាក់កណ្តាលខែតុលា នៅជិតទីក្រុង Auli ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា ។ ទីក្រុង Auli ស្ថិតនៅលើជម្រាលភាគខាងត្បូងនៃភ្នំហិម៉ាឡៃ ហើយសមយុទ្ធនឹងផ្តោតលើការធ្វើសង្គ្រាមនៅរយៈកម្ពស់ 10,000 ហ្វីត (3,000 ម៉ែត្រ)។

Leave a Reply

Your email address will not be published. Required fields are marked *