យោងតាមក្រុមហ៊ុន Nord Stream AG បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ជូនឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតរបស់ខ្លួនទៅកាន់អឺរ៉ុបវិញហើយ បន្ទាប់ពីផ្អាកការផ្គត់ផ្គង់រយៈពេល 10 ថ្ងៃ ដើម្បីធ្វើការថែទាំ ។
អ្នកនាំពាក្យរបស់ប្រតិបត្តិករបំពង់បង្ហូរឧស្ម័នបាននិយាយតាមទូរស័ព្ទថា លំហូរបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន Gazprom PJSC បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។
ប្រភព ៖ Bloomberg