ក្ដីសង្ឃឹមរបស់អឺរ៉ុបត្រឡប់មកវិញហើយ!! រុស្សីចាប់ផ្តើមបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 វិញហើយ
Breaking News

ក្ដីសង្ឃឹមរបស់អឺរ៉ុបត្រឡប់មកវិញហើយ!! រុស្សីចាប់ផ្តើមបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 វិញហើយ

យោងតាមក្រុមហ៊ុន Nord Stream AG បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ជូនឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតរបស់ខ្លួនទៅកាន់អឺរ៉ុបវិញហើយ បន្ទាប់ពីផ្អាកការផ្គត់ផ្គង់​រយៈពេល 10 ថ្ងៃ ដើម្បីធ្វើការថែទាំ ។

អ្នកនាំពាក្យរបស់ប្រតិបត្តិករបំពង់បង្ហូរឧស្ម័នបាននិយាយតាមទូរស័ព្ទថា លំហូរបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃព្រហស្បតិ៍។​ ក្រុមហ៊ុន Gazprom PJSC បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។

ប្រភព ៖ Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *