Tesla បានលក់រថយន្តតែ “មួយគ្រឿងគត់” នៅ​ប្រទេសកូរ៉េក្នុងខែមករា
Asia Business

Tesla បានលក់រថយន្តតែ “មួយគ្រឿងគត់” នៅ​ប្រទេសកូរ៉េក្នុងខែមករា

​ក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីបានតែមួយគ្រឿងគត់ក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែមករានេះ ដែលនេះបណ្ដាលមកពីបញ្ហាសុវត្ថិភាព តម្លៃ និងកង្វះទីតាំងសាកថ្ម ។

ក្នុងខែមករាក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋី Elon Musk លក់បានតែរថយន្ត Model Y មួយគ្រឿងប៉ុណ្ណោះគឺជាខែដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas មិនបានលក់រថយន្តទាល់តែសោះ នេះបើយោងតាមទិន្នន័យពីអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល Carisyou និងក្រសួងពាណិជ្ជកម្មកូរ៉េ ។ គ្រប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់ ចំនួនរថយន្ត EV ថ្មីដែលបានចុះបញ្ជីនៅក្នុងប្រទេសកូរ៉េបានធ្លាក់ចុះ ៨០% នៅក្នុងខែមករាចាប់ពីខែធ្នូ ទិន្នន័យរបស់ Carisyou បានបង្ហាញ។

ក្រុមហ៊ុនផលិតរថយន្តកំពុងប្រឈមនឹងការធ្លាក់ចុះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារអត្រាការប្រាក់ខ្ពស់ និងការកើនឡើងអតិផរណាជំរុញឱ្យអ្នកប្រើប្រាស់គិតគូរការចំណាយឡើងវិញ ខណៈដែលការព្រួយបារម្ភអំពីបញ្ហាភ្លើង និងការខ្វះខាតនៃឆ្នាំងសាកល្បឿនលឿនក៏កំពុងធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *