ពេលនេះរុស្ស៊ីបានបើកផ្លូវបន្ទាន់មួយឲ្យ ពលរដ្ឋអ៊ុយក្រែនដែលរស់នៅតាមតំបន់ភាគខាងត្បូង ដែលរុស្ស៊ីទើបតែធ្វើការកាន់កាប់បានដូចជា Zaporizhzhia និង Kherson អាចមកធ្វើការផ្លាស់ប្ដូរសញ្ជាតិបាន ដោយពួកគេអាចមកទទួលយកសញ្ជាតិរុស្ស៊ីបានភ្លាមៗតែម្ដង ហើយខ្លួនក៏បានត្រៀមធ្វើ passport ឲ្យហ្វ្រីៗបន្ថែមទៀត ។ ដោយឡែកខាងភាគីអ៊ុយក្រែនក៏បានឆ្លើយតបវិញភ្លាមៗដូចគ្នា ដោយប្រកាសឲ្យប្រើប្រាស់វិធីដូចគ្នានេះ គឺពលរដ្ឋរុស្ស៊ីអាចមកទទួលយកសញ្ជាតិ និង សៀវភៅឆ្លងដែនរបស់អ៊ុយក្រែនបានភ្លាមៗផងដែរ ហើយខ្លួនក៏បានអំពាវនាវឲ្យអន្តរជាតិបញ្ឈប់ទង្វើរបស់រុស្ស៊ីផងដែរ ។
ប្រភព ៖ kyivpost