Sok Sorphorn
Economic World

បំណុលសកលបានកើនឡើងដល់ ៣០៧ ពាន់ពាន់លានដុល្លារដែលវាស្មើនឹង ៣៣៦% នៃ​ GDP សរុបរបស់ពិភពលោក

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍មុនថា បំណុលពិភពលោកបានកើនឡើងដល់កំណត់ត្រា ៣០៧ ពាន់ពាន់លានដុល្លារហើយនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ។ បរិយាកាសនៃការបង្កើនអត្រាការប្រាក់ខ្ពស់ត្រូវបានគេមើលឃើញជាអ្នកបញ្ជូនតួលេខនេះឲ្យកើនឡើង ។ ក្រុមពាណិជ្ជកម្មសេវាកម្មហិរញ្ញវត្ថុបាននិយាយនៅក្នុងរបាយការណ៍មួយថា បំណុលសកលជាប្រាក់ដុល្លារបានកើនឡើងចំនួន ១០ ពាន់ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ និង១០០ ពាន់ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ។ របាយការណ៍បាននិយាយថា អនុបាតបំណុលជាសកលធៀបទៅនឹង GDP

Read More
Asia China USA

អាម៉េរិកលក់យន្តហោះចម្បាំង F-16 ដល់វៀតណាម ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់

សហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយប្រទេសវៀតណាមលើការលក់យន្តហោះចម្បាំង F-16 ដល់ប្រទេសនេះ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរបស់ពួកគេកាលពីដើមខែនេះ ប៉ុន្តែអ្នកជំនាញបាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ បម្រើដល់គោលដៅអនុត្តរភាពរបស់សហរដ្ឋអាម៉េរិកក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន បង្កបញ្ហាដែលឈានដល់ការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ នៅក្នុងសកម្មភាពមួយ ដែលអាចធ្វើឱ្យចិន និងរុស្ស៊ីផ្ទុះកំហឹង រដ្ឋបាលលោក បៃដិន បាននឹងកំពុងពិភាក្សាជាមួយប្រទេសវៀតណាម ជុំវិញកញ្ចប់លក់អាវុធដែលក្នុងនោះក៏មានយន្តហោះចម្បាំង F-16 ដែលលេចចេញជារូបរាងនៅឆ្នាំក្រោយ នេះបើតាមសារព័ត៌មាន

Read More
Asia China

ហ្វីលីពីនថ្កោលទោសចិនចំពោះការតំឡើងរបាំងបណ្តែតក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ

ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនថាបានដំឡើង “របាំងបណ្តែតទឹក” នៅក្នុងតំបន់ជម្លោះនៃដែនសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនបាននិយាយថា ចិនរារាំងប្រជាជនហ្វីលីពីនពីការនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ ឆ្មាំឆ្នេរសមុទ្រ និងការិយាល័យជលផល និងធនធានជលផលហ្វីលីពីន “ថ្កោលទោសយ៉ាងដាច់អហង្ការ”ចំពោះប្រទេសចិន សម្រាប់ការដំឡើងរបាំងការពារនៅជិតដែនកោះ Scarborough Shoal “ដែលរារាំងទូកនេសាទហ្វីលីពីនមិនឱ្យចូលច្រាំងទន្លេ និងមិនឲ្យពួកគេធ្វើសកម្មភាពនេសាទ និងចិញ្ចឹមជីវិតរបស់ពួកគេ” នេះអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនលោក Jay Tarriela

Read More
Asia Economic Tourism

ភ្ញៀវ​ទេសចរ​ចិន​ទទួល​បាន​ការ​ស្វាគមន៍ដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីថៃថ្មី ខណៈការ​លើកលែង​ទិដ្ឋាការ​របស់​ថៃ​ដល់ជនជាតិចិនចាប់​ផ្ដើម

ភ្ញៀវទេសចរណ៍ចិនដែលចុះចតនៅទីក្រុងបាងកក ទទួលបានការស្វាគមន៍ VIP កាលពីថ្ងៃច័ន្ទ ខណៈដែលនាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៊ីន បានស្វាគមន៍ដោយផ្ទាល់ចំពោះភ្ញៀវទេសចរណ៍ចិនដំបូងដែលមកដល់ប្រទេសថៃ បន្ទាប់ពីថៃបានប្រកាសលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន ដើម្បីបង្កើនឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេស ។     អ្នក​រាំ​ក្នុង​ឈុត​ប្រពៃណី​ក៏​បាន​សម្តែង​សម្រាប់​ភ្ញៀវ​ដែល​បាន​ចូល​មក​ក្នុង​ប្រទេសថៃតាមជើង​ហោះ​ហើរ​ពី​ទីក្រុង​សៀងហៃ ។ មនុស្សជាច្រើនឈប់ថតរូប Selfie ជាមួយលោក សេដ្ឋា ។

Read More
Business China

ប្រទេសចិនបានបិទលែងនាំចេញសារធាតុសំខាន់ចំនួន ២ ដែលប្រើប្រាស់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិច

ប្រទេសចិនមិនបាននាំចេញសារធាតុ germanium និង gallium ទាល់តែសោះនៅក្នុងខែសីហា បន្ទាប់ពីការទប់ស្កាត់ការនាំចេញបានចូលជាធរមាននៅដើមខែនោះសម្រាប់លោហៈធាតុសម្រាប់ផលិតឈីបទាំងពីរនេះ ។ Reuters បានរាយការណ៍ថា ទិន្នន័យពន្ធគយចិនកាលពីថ្ងៃពុធបានបង្ហាញថា ប្រទេសចិនមិនបាននាំចេញផលិតផល germanium ទាល់តែសោះកាលពីខែមុន ពោលគឺធ្លាក់ចុះពី ៨,៦៣តោនដែលបាននាំចេញក្នុងខែកក្កដា ។ ការនាំចេញ germanium ខែកក្កដា មានចំនួនច្រើនជាងពីរដងនៃខែមិថុនា

Read More
China

No More Bets ជាភាពយន្តដែលនិយាយពីការបោកប្រាស់តាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ក្លាយជាភាពយន្តដែលមានអ្នកមើលច្រើនជាងគេប្រចាំឆ្នាំនៅក្នុងរោងកុនប្រទេសចិន

No More Bets ដែលជាភាពយន្តចិនដ៏ល្បីដែលនិយាយពីការបោកប្រាស់តាមអ៊ីនធឺណិតនៅក្រៅប្រទេស បានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងរយៈពេលនៃការចាក់បញ្ចាំង ដោយបានវ៉ាដាច់ខ្សែភាពយន្តកំប្លែងរបស់ Zhang Yimou ដែលមានចំណងជើងថា “Full River Red” ហើយបានក្លាយជាភាពយន្តដែលមានអ្នកមើលច្រើនបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសចិន ។ ភាពយន្តដែលបង្ហាញពីឧក្រិដ្ឋកម្មនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ៨ ខែសីហា ហើយមានអ្នកទស្សនាសរុបជាជនជាតិចិនលើសពី ៩១,៨៥ លាននាក់គិតត្រឹមថ្ងៃពុធ

Read More
Asia Business Rusia

រុស្ស៊ីហាមប្រាមការនាំចេញប្រេងឥន្ធនៈជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបនឹងកង្វះខាតក្នុងប្រទេសដែលបានធ្វើតម្លៃប្រេងម៉ាស៊ូតនៅអាស៊ីហក់ឡើងថ្លៃភ្លាមៗ

រដ្ឋាភិបាលរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតជាបណ្ដោះអាសន្នទៅកាន់ប្រទេសទាំងអស់ដែលនៅក្រៅរង្វង់នៃអតីតរដ្ឋចំនួន ៤ នៃសហភាពសូវៀតដោយមានប្រសិទ្ធិភាពភ្លាមៗក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ។ រុស្ស៊ីបាននិយាយថាការហាមឃាត់នេះមិនអនុវត្តចំពោះប្រេងឥន្ធនៈដែលត្រូវបានផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដល់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយទីក្រុងម៉ូស្គូ ដែលរួមមានបេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថានទេ ។ ការហាមឃាត់នេះគឺគ្មានកាលកំណត់ទេ ហើយសកម្មភាពបន្ថែមទៀតនឹងអាស្រ័យលើភាពតិត្ថិភាពនៃទីផ្សារ នេះបើយោងតាមអនុរដ្ឋមន្ត្រីថាមពលទីមួយរបស់រុស្ស៊ីលោក Pavel Sorokin ។ ភ្លាមៗក្រោយការហាមឃាត់នេះបានធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតនៅតំបន់អាស៊ីបានកើនឡើងកាលពីព្រឹកថ្ងៃសុក្រ ទោះបីជាអ្នកឃ្លាំមើលទីផ្សារជាច្រើនបានព្យាករណ៍ថាការទប់ស្កាត់នេះនឹងមិនមានរយៈពេលយូរក៏ដោយ

Read More
Rusia War World

​រុស្ស៊ី​រិះគន់លោកខាងលិចនៅក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិថា លោកខាងលិចជាអាណាចក្រនៃការកុហក

បន្ទាប់ពីមួយសប្តាហ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលគ្របដណ្ដប់ដោយការពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទីក្រុងម៉ូស្គូបានវាយបកវិញកាលពីថ្ងៃសៅរ៍តាមរយៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលបានថ្លែងទៅកាន់គណៈប្រតិភូជាលើកដំបូងនៅក្នុងសុន្ទរកថាទៅកាន់សាលមហាសន្និបាត ដោយ​ពោរពេញទៅដោយការរើសអើងប្រឆាំងនឹងលោកខាងលិច ដែលគាត់បានពិពណ៌នាថា លោកខាងលិចជា “អាណាចក្រនៃការកុហក” ។ លោក Lavrov បាននិយាយថា “សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តក្រោមបង្គាប់របស់ខ្លួន បន្តជំរុញជម្លោះដែលបែងចែកមនុស្សជាតិ​ទៅជាប្លុកអរិភាព និងរារាំងដល់ការសម្រេចបាននូវគោលដៅរួម”។ “ពួកគេកំពុងព្យាយាមបង្ខំពិភពលោកឱ្យលេងស្របតាមច្បាប់ដែលគិតតែពីខ្លួនឯង”។   ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីសុន្ទរកថា

Read More
Asia China USA

វៀតណាម​កំពុងចរចាទិញអាវុធពីសហរដ្ឋអាម៉េរិក

រដ្ឋបាលលោក បៃដិន កំពុងពិភាក្សាជាមួយប្រទេសវៀតណាម ជុំវិញកិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរអាវុធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររវាងអតីតសត្រូវទាំង ២ នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងពីកិច្ចព្រមព្រៀងនេះ ហើយកិច្ចព្រមព្រៀងនេះក៏អាចធ្វើឲ្យចិន និងរុស្ស៊ីខឹងសម្បារផងដែរ​ ។   កញ្ចប់លក់អាវុធមួយដែលអាចនឹងប្រកាសនៅឆ្នាំក្រោយ ​ជាមួយនឹងការលក់យន្តហោះចម្បាំង F-16 របស់អាម៉េរិកទៅឲ្យវៀតណាម ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខនឹងភាពតានតឹងជាមួយទីក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ​   កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​របស់​ខ្លួន ដោយ​​លក្ខខណ្ឌ​ជាក់​លាក់​នៅ​មិន​ទាន់​ត្រូវ​បាន​សម្រេចនូវឡើយ ​។

Read More
China

តៃវ៉ាន់និយាយថា ការបង្កើនសមយុទ្ធយោធារបស់ចិនជារឿងមិនប្រក្រតី ហើយបានព្រមានថា ចិនបានបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យរវាងកងទ័ពទាំង២

រដ្ឋមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់បានពណ៌នាការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះនេះថា ជារឿង”មិនធម្មតា” ហើយបានព្រមានថា ចិនបានបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ ។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យន្តហោះចម្បាំងចិន យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះផ្សេងទៀត ក៏ដូចជានាវាចម្បាំង និងនាវាផ្ទុកយន្តហោះចិន Shandong ត្រូវបានគេសង្កេតឃើញនៅក្បែរៗនឹងកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថា

Read More