Sok Sorphorn
Asia

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន មិនយកប្រាក់ខែនាយករដ្ឋមន្រ្តីទេ ដោយបរិច្ចាគប្រាក់ខែទាំងអស់របស់លោកទៅកាន់អង្គការសប្បុរសធម៌

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នឹងបរិច្ចាគប្រាក់បៀវត្សរ៍ជានាយករដ្ឋមន្រ្តីរបស់គាត់ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតដែលគាត់ទទួលបានទៅអង្គការសប្បុរសធម៌ ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ខែ និងប្រាក់ឧបត្ថម្ភប្រជុំរបស់លោក សេដ្ឋា ថាវីស៊ីន នឹងត្រូវបញ្ជូនបន្តផ្តល់ទៅដល់មូលនិធិផ្សេងៗ សម្រាប់ក្រុមងាយរងគ្រោះក្នុងប្រទេស ដោយចាប់ផ្តើមពី ‘មូលនិធិកុមារ’ ដំបូង ។

Read More
China Technology World

អ្នកវិទ្យាសាស្ត្រកំពូលរបស់ចិនអះអាងរឿងយានអវកាស Chandrayaan-3 របស់ឥណ្ឌាចុះចតនៅជិតប៉ូលខាងត្បូងថា វាមិនមែនជាការពិតទេ ។

“បិតាស្ថាបនិក” នៃកម្មវិធីរុករកឋានព្រះចន្ទរបស់ចិនបានជំទាស់នឹងការអះអាងរបស់ឥណ្ឌាដែលថា យានអវកាសរបស់ខ្លួនបានចុះចតនៅជិតប៉ូលខាងត្បូងរបស់ព្រះចន្ទក្នុងបេសកកម្មជាប្រវត្តិសាស្ត្រក្នុងខែសីហា ។ បន្ទាប់ពីការចុះចត Chandrayaan-3 លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា “តាមរយៈការខិតខំប្រឹងប្រែង និងភាពប៉ិនប្រសប់របស់អ្នកវិទ្យាសាស្ត្ររបស់យើង ឥណ្ឌាបានទៅដល់ប៉ូលខាងត្បូងនៃព្រះចន្ទ ជាកន្លែងដែលគ្មានប្រទេសណាមួយក្នុងពិភពលោកបានទៅដល់” ។ ប៉ុន្តែកាលពីថ្ងៃពុធ អ្នកជំនាញខាងលោហធាតុចិន Ouyang Ziyuan ដែលជាប្រធានអ្នកវិទ្យាសាស្ត្រក្នុងបេសកកម្មឋានព្រះចន្ទដំបូងរបស់ប្រទេសចិន

Read More
China

តៃវ៉ាន់ដាក់បង្ហាញនូវនាវាមុជទឹកដំបូងដែលផលិតដោយខ្លួនឯង និងបំពាក់ដោយបច្ចេកវិទ្យារបស់អាម៉េរិក

តៃវ៉ាន់បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួននៅពីថ្ងៃព្រហស្បតិ៍នេះ ដែលជាជំហានដ៏សំខាន់មួយនៅក្នុងគម្រោងរយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងពង្រឹងការការពារដែនកោះនេះ និងការរារាំងប្រឆាំងនឹងការឈ្លានពានពីកងទ័ពជើងទឹកចិនដែលអាចកើតមាន ។ តៃវ៉ាន់បានធ្វើឱ្យកម្មវិធីនាវាមុជទឹករបស់ខ្លួនជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់ ។ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានចូលរួមក្នុងការបង្ហាញនាវាមុជទឹកថ្មីដំបូងក្នុងចំណោម ៨ គ្រឿងនៅទីក្រុង Kaohsiung ភាគខាងត្បូងនៃកោះនេះ ។ លោកស្រី Tsai បាននិយាយថា “កាលពីអតីតកាល

Read More
Asia China USA

ទាហានអាម៉េរិកដែលបានរត់ចូលទឹកដីកូរ៉េខាងជើងកាលពី ២ខែមុន ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេស ក្រោមការជួយជ្រោមជ្រែងដោយចិន និងស៊ុយអ៊ែត

នាយទាហានអាម៉េរិកដែលរត់ចូលទឹកដីកូរ៉េខាងជើងកាលពី ២ខែពេលនេះត្រូវបានកូរ៉េខាងជើងបណ្ដេញចេញពីប្រទេសហើយ ក្រោយការជួយជ្រោមជ្រែងពីសំណាក់ប្រទេសស៊ុយអ៊ែត និងចិន ។ សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថា នាយទាហានដែលមានឈ្មោះថា Travis King ដែលជាទាហានអាម៉េរិកដែលបានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងនៅក្នុងខែកក្កដា កំពុងស្ថិតក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក ហើយនឹងត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីត្រូវបានកូរ៉េខាងជើងបណ្ដេញចេញពីប្រទេសហើយបញ្ជូនទៅកាន់ប្រទេសចិន ។ មិនមានការបញ្ជាក់លម្អិតពីការបណ្ដេញចេញពីប្រទេសនោះទេ តែនេះអាចបង្ហាញពីការអភិវឌ្ឍន៍ដ៏កម្រនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក កូរ៉េខាងជើង និងចិន ។ មានអាយុ

Read More
Asia China

ជិត២ខែក្រោយការបញ្ចេញរឿង No More Bets នឹងមានអ្នកទស្សនាជិត ១០០លាននាក់នៅចិនទីបំផុតក្រសួងវប្បធម៌ស្នើទៅភាគីចិនឲ្យឈប់ចាក់ផ្សាយរឿងនេះ

ភាពយន្ត No More Bets ជាភាពយន្តដែលនិយាយពីការបោកប្រាស់តាមអ៊ីនធើណេតនៅតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅកម្ពុជា និងភូមា បានធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិជាពិសេសភ្ញៀវទេសចរជាជនជាតិខ្លាចរអាលែងហ៊ានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។ ទាក់ទិននឹងរឿងនេះ បើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកលោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ ក៏ឯកភាពដែរថា ភាពយន្ត No More Bets ប៉ះពាល់ដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយរឿងនេះផលិតឡើងដោយគ្មានការពិភាក្សាជាមួយភាគីកម្ពុជា។

Read More
China Rusia Ukraine USA War

សហរដ្ឋអាម៉េរិកដាក់ក្រុមហ៊ុនចិន និងរុស្ស៊ីចំនួន ១៦ ទៅក្នុងបញ្ជីខ្មៅ ក្រោមបទចោទប្រកាន់ថា បានជួយផ្គត់ផ្គង់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន

រដ្ឋបាលអាម៉េរិករបស់់លោក បៃដិន កាលពីថ្ងៃច័ន្ទបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន ១១ និងក្រុមហ៊ុនរុស្ស៊ីចំនួន៥ ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានផ្គត់ផ្គង់គ្រឿងបន្លាស់មួយចំនួន ដើម្បីធ្វើយន្តហោះគ្មានមនុស្សបើកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ នាយកដ្ឋានពាណិជ្ជកម្មដែលគ្រប់គ្រងគោលនយោបាយនាំចេញបានបន្ថែមក្រុមហ៊ុនសរុបចំនួន ២៨ រួមទាំងក្រុមហ៊ុនហ្វាំងឡង់ និងអាល្លឺម៉ង់មួយចំនួនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ។ ក្រុមហ៊ុនចំនួនប្រាំបួន រួមទាំងក្រុមហ៊ុន Asia Pacific Links របស់ចិន

Read More
Asia Economic

គណៈរដ្ឋមន្រ្តីថៃសម្រេចឲ្យកសិករថៃផ្អាកសងបំណុលធនាគាររយៈពេល ៣ឆ្នាំ ដោយរដ្ឋនឹងខាតបង់ប្រាក់ជាង ៣០០លានដុល្លារក្នុងមួយឆ្នាំដោយសារវិធានការនេះ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Julapun Amornvivat បាននិយាយនៅថ្ងៃអង្គារនេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តផែនការព្យួរការសងបំណុលរបស់កសិករ ។ ការផ្អាកដែលនឹងមានរយៈពេល ៣ ឆ្នាំ ហើយនឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ ១១ ពាន់លានបាត (៣០២,៧៨ លានដុល្លារ) ក្នុងមួយឆ្នាំ ។ លោកបានបន្តថា ការផ្អាកនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា

Read More
Technology

ក្រុមហ៊ុនOpenAI ធ្វើការអាប់ដេត ChatGPT របស់ខ្លួនឲ្យមានសមត្ថភាពក្នុងការស្តាប់ និងចេះនិយាយដូចជាមនុស្សបេះបិត

ភាពវៃឆ្លាតរបស់សិប្បនិម្មិត (AI) កាន់តែកើនឡើងមួយកម្រិតទៀតបន្ទាប់ពីការចាប់ផ្តើមរបស់ក្រុមហ៊ុន OpenAI កំពុងដាក់ចេញនូវមុខងារមួយសម្រាប់កម្មវិធី ChatGPT របស់ខ្លួន ដែលអនុញ្ញាតឱ្យ chatbot ឆ្លើយតបទៅនឹងសំណួរដែលមនុស្សសួរដោយនិយាយ និងពាក្យបញ្ជាហើយឆ្លើយតបមកវិញដោយនិយាយ ។ ចាប់ផ្តើមក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ អ្នកប្រើប្រាស់នឹងអាចជ្រើសរើសសំឡេងនៅក្នុងកម្មវិធី chatbot ដោយជ្រើសរើសពីបុគ្គលចំនួនប្រាំនាក់ដែលមានឈ្មោះដូចជា “Juniper” “Breeze” និង “Ember”

Read More
Rusia Ukraine War

អ៊ុយក្រែននឹងទទួលបានរថក្រោះ Abrams ជារថក្រោះទំនើបបំផុតរបស់សហរដ្ឋអាម៉េរិកក្នុងសប្ដាហ៍នេះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានប្រកាសថា រថក្រោះ Abrams ផលិតដោយសហរដ្ឋអាម៉េរិកដំបូងគេ នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅសប្តាហ៍នេះ ដែលជាការចែកចាយអាវុធធុនធ្ងន់ដ៏សំខាន់មួយ នៅពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅលើសមរភូមិជួរមុខជាមួយរុស្ស៊ី បន្ទាប់ពីមានការយឺតយ៉ាវជាច្រើនខែក្នុងប្រតិបត្តិការវាយបកដណ្ដើមទឹកដី ។ លោក បៃដិន បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ទី ២១ កញ្ញា បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ

Read More
Asia

កូរ៉េខាងជើង​ហៅ​មេដឹកនាំ​កូរ៉េខាងត្បូង​ថា​ជា «​បុរស​​ខួរក្បាល​​សំរាម​» ខណៈ​កូរ៉េខាងជើងធ្វើ​ការរិះគន់​សុន្ទរកថា​របស់កូរ៉េខាងត្បូងនៅ​អង្គការសហប្រជាជាតិ​

កូរ៉េខាងជើងកាលពីថ្ងៃចន្ទបានហៅប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថាជា “បុរសដែលមានខួរក្បាលដូចសំរាម” និង “មនុស្សល្ងង់ខាងការទូត” ខណៈដែលកូរ៉េខាងជើងបានស្តីបន្ទោសមេដឹកនាំកូរ៉េខាងត្បូងចំពោះការប្រើសុន្ទរកថារបស់អង្គការសហប្រជាជាតិ ដើម្បីចេញការព្រមានអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី ។   នៅក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន លោក Yoon បាននិយាយថា កូរ៉េខាងត្បូង​នឹងមិនអង្គុយស្ងៀមទេ ប្រសិនបើកូរ៉េខាងជើង និងរុស្ស៊ីយល់ព្រមលើកិច្ចព្រមព្រៀងអាវុធដែលនឹងបង្កការគំរាមកំហែងដល់កូរ៉េខាងត្បូង ។

Read More