admin
Business

ក្រុមហ៊ុននាំចេញដែលមានមូលដ្ឋាននៅវៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំងដោយអាម៉េរិកបានហាមឃាត់មិនឱ្យនាំចូលផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមពីខេត្តស៊ីនជាំងប្រទេសចិន

ក្រុមហ៊ុននាំចេញដែលមានមូលដ្ឋាននៅវៀតណាមដែលមានការព្រួយបារម្ភដោយកំពុងស្វែងរកការធានាថាពួកគេអាចអនុវត្តតាមការហាមឃាត់របស់សហរដ្ឋអាម៉េរិកលើផលិតផលនាំចូលដោយប្រើប្រាស់វត្ថុធាតុដើមពីស៊ីនជាំងរបស់ប្រទេសចិន ខណៈដែលពាណិជ្ជកម្មដែលរកកម្រៃលើទំនិញដូចជាសម្លៀកបំពាក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅពេលដែលតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកលោកស្រី Katherine Tai ធ្វើទស្សនកិច្ចនៅវៀតណាមក្នុងសប្តាហ៍នេះ នាយកប្រតិបត្តិ និងអ្នកផ្សេងទៀតដែលដឹងពីស្ថានភាពបាននិយាយថា ឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសវៀតណាមអាចនឹងនាំចូលវត្ថុធាតុដើមពីស៊ីនជាំង ជួនកាលដោយមិនដឹងខ្លួន ឬប្រហែលជាពិបាកក្នុងការបង្ហាញថាពួកគេមិនបានធ្វើដូច្នេះទេ។ ស្ថានទូតអាម៉េរិកនៅទីក្រុងហាណូយមិនមានការអត្ថាធិប្បាយលើបញ្ហានេះទេ ហើយបញ្ហានេះមិនមាននៅក្នុងបញ្ជីផ្លូវការនៃប្រធានបទដែលលោកស្រី Tai គ្រោងនឹងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ។ គួរឱ្យដឹងផងដែរថា ច្បាប់ការពារការងារដោយបង្ខំលើជនជាតិភាគតិច

Read More
Ukraine

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានជំរុញឱ្យសម្ពន្ធមិត្តមានភាពរហ័សរហួនក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀត ខណៈរុស្ស៊ីគ្រោងនឹងវាយសម្រុកនៅភាគខាងកើត

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានជំរុញឱ្យសម្ពន្ធមិត្តមានភាពរហ័សរហួនក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀត ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូបានជួបប្រជុំគ្នា ហើយរុស្ស៊ីបានទម្លាក់គ្រាប់បែកលើសមរភូមិភាគខាងកើតដែលហាក់ដូចជាសញ្ញាដំបូងនៃការវាយលុកថ្មីមួយ។ ការបាញ់កាំភ្លើងធំរបស់រុស្ស៊ីភាគច្រើនគឺផ្តោតលើ Bakhmut ដែលជាតំបន់ដែលត្រូវបានទម្លាក់គ្រាប់បែកក្នុងខេត្ត Donetsk និងជាគោលដៅសំខាន់របស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន។ដោយទាហានអ៊ុយក្រែននៅទីនោះបានពង្រឹងទីតាំងក្នុងការប្រមើលមើលការប្រយុទ្ធគ្នាតាមផ្លូវ។ ការគ្រប់គ្រងលើតំបន់ Bakhmut អាចនឹងផ្តល់នូវជំហានមួយសម្រាប់រុស្ស៊ីដើម្បីឈានទៅមុខលើទីក្រុងធំជាងគេពីរទផតនៅជិត Donetsk គឺ Kramatorsk និង Sloviansk ហើយព្រមទាំងបានផ្តល់សន្ទុះដល់ទីក្រុងម៉ូស្គូបន្ទាប់ពីមានវិបត្តិសមរភូមិជាច្រើនខែក្រោយពេលមានការលុកលុយរបស់ខ្លួនកាលពីខែកុម្ភៈទៀតផង។

Read More
World

ប្រជាជនកូឡុំប៊ីបានធ្វើដំណើរតាមដងផ្លូវនានាទូទាំងទីក្រុងធំៗរបស់ប្រទេសនេះដើម្បីគាំទ្រកំណែទម្រង់សេដ្ឋកិច្ច និងសង្គមដែលដាក់ចេញដោយប្រធានាធិបតីលោក Gustavo Petro

ប្រជាជនកូឡុំប៊ីបានធ្វើដំណើរតាមដងផ្លូវនានាទូទាំងទីក្រុងធំៗរបស់ប្រទេសកាលពីថ្ងៃអង្គារ ដើម្បីគាំទ្រកំណែទម្រង់សេដ្ឋកិច្ច និងសង្គមដែលដាក់ចេញដោយប្រធានាធិបតីលោក Gustavo Petro ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ ការមិនរាប់បញ្ចូល និងវិសមភាពនៅក្នុងប្រទេសអាម៉េរិកខាងត្បូងនេះ។ ការប្រមូលផ្តុំគ្នាដែលទាមទារដោយលោក Petro ដែលជាមេដឹកនាំឆ្វេងនិយមបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញកំណែទម្រង់សុខភាពដល់សភា ដើម្បីការពារ និងព្យាបាលជំងឺបានឆាប់រហ័ស បង្កើនលទ្ធភាពទទួលបានការអប់រំ ការដំឡើងប្រាក់ខែក្នុងវិស័យថែទាំសុខភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយដោយការលុបបំបាត់អន្តរការីបង់ប្រាក់។ លោក Petro បានរំលឹកឡើងវិញនូវផែនការបង្ហាញកំណែទម្រង់លើការងារ និងប្រាក់សោធននិវត្តន៍។ដោយលោកប្រធានាធិបតីក៏ចង់ជំរុញឱ្យមនកម្មវិធីនានាដើម្បីធានាការទទួលបានការអប់រំនៅសាកលវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សដោយមិនចាំបាច់បង់ប្រាក់សម្រាប់វា

Read More
Rusia World

រុស្ស៊ីបានឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងហោចណាស់ 6,000 នាក់ ក្នុងគោលបំណងផ្តល់ការអប់រំឡើងវិញនូវផ្នែកនយោបាយដល់កុមារទាំងនោះ

រុស្ស៊ីបានឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងហោចណាស់ 6,000 នាក់ ដែលទំនងជាមានច្រើនទៀតនៅក្នុងតំបន់គ្រីមៀរដែលគ្រប់គ្រងដោយរុស្ស៊ី ដោយប្រទេសរុស្ស៊ីមានគោលបំណងចម្បងហាក់ដូចជាផ្តល់ការអប់រំឡើងវិញនូវផ្នែកនយោបាយដល់កុមារទាំងនោះ នេះបើយោងតាមរបាយការណ៍ដែលគាំទ្រដោយសហរដ្ឋអាម៉េរិកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍បាននិយាយថា ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ 43 ជុំរុំ និងកន្លែងផ្សេងទៀត ដែលកុមារអ៊ុយក្រែនត្រូវបានឃុំខ្លួន ដែលជាផ្នែកនៃ បណ្តាញប្រព័ន្ធទ្រង់ទ្រាយធំដែលដំណើរការដោយទីក្រុងម៉ូស្គូ ចាប់តាំងពីការលុកលុយប្រទេសអ៊ុយក្រែនខែកុម្ភៈ ឆ្នាំ 2022។ គួរឱ្យដឹងដែរថា

Read More
Business World

ក្រុមហ៊ុន Ford បាននិយាយថាខ្លួនគ្រោងនឹងបញ្ឈប់ការងារជាង 3,800 កន្លែងនៅអឺរ៉ុប

ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃអង្គារថាក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយការងារផ្នែកអភិវឌ្ឍន៍ផលិតផល និងរដ្ឋបាលចំនួន 3,800កន្លែង នៅអឺរ៉ុបក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដោយលើកឡើងពីការកើនឡើងនៃថ្លៃដើម និងតម្រូវការសម្រាប់រចនាសម្ព័នទន់ខ្សោយ ខណៈពេលដែលវាបានជំរុញឱ្យមានការផលិតយានយន្តអគ្គិសនីបន្ថែមទៀតមក។ ក្រុមហ៊ុនបាននិយាយថា ការងារប្រហែល 2,300កន្លែង អាចនឹងធ្វើឡើងនៅក្នុងតំបន់ Cologne និង Aachen របស់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសអាល្លឺម៉ង់, 1,300

Read More
Rusia War

យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ហូឡង់ចំនួន២គ្រឿងបានហោះស្ទាក់យន្តហោះចម្បាំងរុស្ស៊ីចំនួន ៣ គ្រឿងនៅជិតប្រទេសប៉ូឡូញ

ក្រសួងការពារជាតិរបស់ប្រទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា យន្តហោះចម្បាំង F-35 ពីរគ្រឿងរបស់ហូឡង់បានស្ទាក់ចាប់យន្តហោះយោធារុស្ស៊ីចំនួន ៣ គ្រឿងនៅជិតប្រទេសប៉ូឡូញ ហើយបានអមដំណើរពួកគេចេញ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហូឡង់បានឲ្យដឹងថា យន្តហោះដែលមិនស្គាល់អត្តសញ្ញាណនោះបានចូលទៅជិតតំបន់ទទួលខុសត្រូវរបស់ប៉ូឡូញដែលជាសមាជិកណាតូដោយបានហោះចេញពីតំបន់ Kaliningrad ។ តំបន់ Kaliningrad គឺជាតំបន់ឆ្នេរបាល់ទិករបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុប ប៉ូឡូញ និងលីទុយអានីនេះឯង។ បន្ទាប់ពីការកំណត់អត្តសញ្ញាណ វាជាយន្តហោះរបស់រុស្ស៊ីចំនួនបីគ្រឿងគឺយន្តហោះស៊ើបការណ៍ប្រភេទ

Read More
Business China

ក្រុមហ៊ុន BYD គ្រោងនឹងវិនិយោគថវិកាជាង 1.2 ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយសម្រាប់ផលិតថ្មរបស់ខ្លួននៅក្នុងប្រទេសចិន

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក គ្រោងនឹងវិនិយោគថវិកាជាង 1.2 ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយសម្រាប់ផលិតថ្មរបស់ខ្លួននៅក្នុងប្រទេសចិន នេះបើយោងតាមឯកសារវាយតម្លៃបរិស្ថាន។ ក្រុមហ៊ុន FinDreams Technology ដែលជាអង្គភាពផលិតថ្មរបស់ក្រុមហ៊ុនចិន មានបំណងសាងសង់កន្លែងមួយដែលមានសមត្ថភាពផលិតថ្មកម្រិត 40 ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំនៃថ្ម Blade របស់ខ្លួននៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan

Read More
Politic World

ប្រទេសអូស្ត្រាលី គ្រោងនឹងចេញប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ដែលកំពុងផ្តោតលើអ្នកនយោបាយ អ្នកសិក្សា និងអ្នកដឹកនាំសហគមន៍របស់ខ្លួនបន្ថែមទៀតហើយពេលនេះ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O’Neil បាននិយាយកាលពីថ្ងៃអង្គារ ទី 14 ខែកុម្ភៈ ថា រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី គ្រោងនឹងចេញប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ដែលកំពុងផ្តោតលើអ្នកនយោបាយ អ្នកសិក្សា និងអ្នកដឹកនាំសហគមន៍របស់ខ្លួន។ លោកស្រីបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់មហាវិទ្យាល័យសន្តិសុខជាតិរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលីថា ការជ្រៀតជ្រែកពីបរទេសគឺជាការគំរាមកំហែងដល់ស្នូលលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអូស្ត្រាលី ហើយប្រទេសនេះកំពុងប្រឈមមុខនឹង បញ្ហាប្រឈមភូមិសាស្ត្រនយោបាយយ៉ាងធំធេង ។ លោកស្រីបានបន្ថែមថា

Read More
Rusia War

រុស្ស៊ីគ្រោងនឹងវាយសម្រុកផ្តាច់យកតំបន់ Bakhmut បន្ទាប់ពីបានបរាជ័យលើតំបន់នេះអស់ជាច្រើនខែមក

តំបន់ Bakhmut ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែនកំពុងប្រឈមមុខនឹងការបាញ់កាំភ្លើងធំ ខណៈដែលប្រធានអង្គការណាតូបានទទួលរបាយការណ៍ពីមន្ត្រីក្នុងតំបន់ថា ការវាយលុកថ្មីដ៏ធំរបស់រុស្ស៊ីបានចាប់ផ្តើមនៅប៉ុន្មានថ្ងៃមុនខួបលើកទីមួយនៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។ មន្ត្រីយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងការពារអ៊ុយក្រែន ដែលបានសម្រាកអស់ជាច្រើនខែរួចមកហើយនោះ ត្រូវបានត្រៀមសម្រាប់ការវាយប្រហារលើទឹកដីថ្មីម្តងទៀតហើយពេលនេះ ។ រីឯមេបញ្ជាការរងកងវរសេនាតូចបាននិយាយកាលពីថ្ងៃចន្ទថា ទីតាំងនៅ Bakhmut ត្រូវបានពង្រឹង ហើយមានតែមនុស្សដែលមានតួនាទីយោធាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូល ខណៈដែលជនស៊ីវិលណាដែលនៅតែចង់ចាកចេញពីទីក្រុង ត្រូវតែក្លាហានក្នុងការបាញ់ចូលមកវិញ។ គួរឱ្យដឹងដែរថា ទីក្រុង Bakhmut

Read More
Asia Climate

ប្រទេសនូវែលសេឡង់បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជាលើកទីបីក្នុងប្រវត្តិសាស្ត្រ ខណៈពេលដែលព្យុះស៊ីក្លូនបានវាយប្រហារលើប្រទេសនេះជាថ្មី

ប្រទេសនូវែលសេឡង់បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជាលើកទីបីក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីថ្ងៃអង្គារ ខណៈដែលព្យុះស៊ីក្លូន Gabrielle បានបង្កឲ្យមានទឹកជំនន់រីករាលដាល ការរអិលបាក់ដី និងការរើបឡើងនៃមហាសមុទ្រ បង្ខំឱ្យមានការជម្លៀស និងមានមនុស្សជាប់គាំងនៅលើដំបូលជាច្រើន។ នាយករដ្ឋមន្រី្ត Chris Hipkins បានប្រាប់នៅក្រោយពេលអ្នកសារព័ត៌មានបានប្រកាសថា វាជារាត្រីដ៏លំបាកមួយសម្រាប់ប្រជាជននូវែលសេឡង់នៅទូទាំងប្រទេស ជាពិសេសអ្នកនៅឯកោះភាគខាងជើង ដែលគ្រួសារជាច្រើនត្រូវបាត់បង់ជម្រក ផ្ទះជាច្រើនត្រូវដាច់ភ្លើង និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូតខាត។ គេបានឱ្យដឹងថា ព្យុះ

Read More