❗️Breaking News❗️ ស៊ឺរ៉ែន​ប្រកាស​អាសន្ន​អំពីការវាយប្រហារតាមផ្លូវ​អាកាស​ត្រូវបានបន្លឺឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ ខណៈការ​ផ្ទុះ​យ៉ាងហោចណាស់ 2 ​ត្រូវបានគេឮនៅទីក្រុងគៀវ
Breaking News

❗️Breaking News❗️ ស៊ឺរ៉ែន​ប្រកាស​អាសន្ន​អំពីការវាយប្រហារតាមផ្លូវ​អាកាស​ត្រូវបានបន្លឺឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ ខណៈការ​ផ្ទុះ​យ៉ាងហោចណាស់ 2 ​ត្រូវបានគេឮនៅទីក្រុងគៀវ

ស៊ឺរ៉ែនជូនដំណឹងអំពីការវាយប្រហារតាមអាកាស​ត្រូវបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែននៅរសៀលថ្ងៃពុធនេះ ហើយមន្ត្រីនៅក្នុងតំបន់យ៉ាងហោចណាស់ពីរបាននិយាយថា ការការពារដែនអាកាសក្នុងស្រុកកំពុងប្រតិបត្តិការប្រឆាំងនឹងមីស៊ីលរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មាន Interfax Ukraine ក៏បានរាយការណ៍ពីការផ្ទុះនៅតំបន់ភាគខាងត្បូង ​ភាគអាគ្នេយ៍មួយចំនួននិង ទីក្រុងគៀវផងដែរ ដោយដកស្រង់បណ្តាញសារព័ត៌មានក្នុងស្រុកនៅក្នុងកម្មវិធីផ្ញើសារ Telegram ។

កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលពួកគេប្រឈមមុខនឹងការបរាជ័យក្នុងសមរភូមិបន្ទាប់ពីការលុកលុយរបស់ពួកគេកាលពីថ្ងៃទី 24 ខែកុម្ភៈ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *