​២០២៣ ​ជាឆ្នាំដែល​មាន​សុវត្ថិភាព​បំផុត​មិន​ធ្លាប់​មាន​ក្នុងវិស័យអាកាសចរណ៍
World

​២០២៣ ​ជាឆ្នាំដែល​មាន​សុវត្ថិភាព​បំផុត​មិន​ធ្លាប់​មាន​ក្នុងវិស័យអាកាសចរណ៍

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ IATA បាននិយាយថា កាលពីឆ្នាំមុនគឺឆ្នាំដែលវិស័យអាកាសចរណ៍មានសុវត្ថិភាពបំផុតមិនធ្លាប់មានសម្រាប់ការហោះហើរពាណិជ្ជកម្មដោយវិធានការមួយចំនួន ដោយមិនមានគ្រោះថ្នាក់ដល់ជីវិតដែលពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរក្នុងជើងហោះហើរចំនួន ៣៧,៧ លានជើងនៅទូទាំងពិភពលោក ។

 

មិន​មានការបាត់​បង់​​យន្តហោះ​ដឹក​អ្នក​ដំណើរ​ត្រូវ​បាន​កត់ត្រា​ទុក​នោះ​ទេនៅឆ្នាំ ២០២៣​ ។ តាមការប្រៀបធៀប មានឧបទ្ទវហេតុធ្លាក់យន្តហោះមួយបានកើតឡើងក្នុងឆ្នាំ ២០២២ ។ សរុបមក អត្រាគ្រោះថ្នាក់បានធ្លាក់ចុះមកនៅត្រឹមមួយក្នុងរៀងរាល់ ១,២៦ លានជើងហោះហើរកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ។

 

របាយការណ៍សុវត្ថិភាពប្រចាំឆ្នាំរបស់ IATA បានចេញផ្សាយបន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ ២០២៤ ដែលបានឃើញឧប្បត្តិហេតុគ្រោះថ្នាក់ដោយយន្តហោះធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក។ ការបុកគ្នានៅលើផ្លូវរត់កាលពីថ្ងៃទី ២ ខែមករា រវាងយន្តហោះ​ A350 ដំណើរការដោយក្រុមហ៊ុន Japan Airlines ​និងយន្តហោះឆ្មាំសមុទ្រនៅអាកាសយានដ្ឋាន Haneda បានសម្លាប់នាវិក ៥ នាក់នៅលើយន្តហោះឆ្មាំសមុទ្រ ។ ប៉ុន្មានថ្ងៃក្រោយមក ទ្វារមួយនៅលើយន្តហោះ Boeing Co. 737 Max 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airline បានផ្ទុះដាច់ចេញពីយន្តហោះភ្លាមៗបន្ទាប់ពីការហោះឡើង ទោះបីជាមិនមានអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុនោះក៏ដោយ ។

 

ហានិភ័យគឺខ្ពស់​សម្រាប់អ្នកដំណើរនៅលើយន្តហោះ turboprop ជាងនៅលើយន្តហោះពាណិជ្ជកម្មកាលពីឆ្នាំមុន ។ សូម្បី​តែ​នៅឆ្នាំមុន​ក៏​មាន​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​តែ​មួយ​គត់ គឺ​យន្ត​ហោះ turboprop ​មួយ​បាន​ធ្លាក់​ក្នុង​ប្រទេស​នេប៉ាល់ ដោយ​បាន​សម្លាប់​មនុស្ស ៧២​នាក់។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *