ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jokowi Widodo ទទួលស្គាល់ថា ខ្លួនបានរំលោភសិទ្ធមនុស្សនៅក្នុងប្រទេសឥណ្ឌូណេស៊ី
Asia

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jokowi Widodo ទទួលស្គាល់ថា ខ្លួនបានរំលោភសិទ្ធមនុស្សនៅក្នុងប្រទេសឥណ្ឌូណេស៊ី

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានទទួលស្គាល់ខ្លួនបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយបានប្តេជ្ញាថានឹងទប់ស្កាត់មិនឱ្យមានការកើតឡើងម្តងទៀត ។ គាត់បានលើកឡើងពីការសោកស្តាយចំនួន 12 ដោយរួមមានទាំងការបោសសម្អាតប្រឆាំងនឹងពួកកុម្មុយនិស្តកម្រិតខ្ពស់នៅក្នុងសង្រ្គាមត្រជាក់ផងដែរ ។ តាមការប៉ាន់ស្មានមួយចំនួន មនុស្សដែលរងការសម្លាប់រង្គាលមានប្រហែល 500,000 នាក់ ។

លោក Widodo គឺជាប្រធានាធិបតីឥណ្ឌូណេស៊ីទីពីរដែលបានសារភាពជាសាធារណៈនូវការបង្ហូរឈាមក្នុងទសវត្សរ៍ឆ្នាំ 1960 បន្ទាប់ពីការសុំទោសជាសាធារណៈរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក Abdurrahman Wahid ក្នុងឆ្នាំ 2000 ។ អំពើហិង្សានេះត្រូវបានកើតឡើងបន្ទាប់ពីក្រុមកុម្មុយនិស្តត្រូវបានចោទប្រកាន់ថាបានសម្លាប់ឧត្តមសេនីយ៍ចំនួនប្រាំមួយនាក់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅខណៈពេលមានការតស៊ូដើម្បីអំណាចរវាងក្រុមកុម្មុយនិស្ត យោធា និងក្រុមអ៊ីស្លាមនិយម ។

លោក Widodo បាននិយាយកាលពីថ្ងៃពុធក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតាថា ជាមួយនឹងគំនិតច្បាស់លាស់ និងបេះដូងដ៏ស្មោះស្ម័គ្រ ខ្ញុំជាប្រមុខរដ្ឋរបស់ឥណ្ឌូណេស៊ី ទទួលស្គាល់ថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាច្រើនដង ។ ហើយលោកប្រធានាធិបតីបានបន្ថែមថា៖ ហើយខ្ញុំសោកស្ដាយយ៉ាងខ្លាំងដែលការរំលោភបំពានបានកើតឡើងផងដែរ ។

ប្រភព៖ BBC NEWS

Translated by Chanratanak and Edited by Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *