អ្នកជំនាញការដោះមីនរបស់កម្ពុជាចំនួន៣នាក់ នឹងធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន
Asia Ukraine

អ្នកជំនាញការដោះមីនរបស់កម្ពុជាចំនួន៣នាក់ នឹងធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនអ្នកជំនាញការដោះមីនចំនួន៣នាក់ ពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទៅជួយបណ្តុះបណ្តាលអ្នកដោះមីននៅអ៊ុយក្រែន ។

លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពិធីបិទខួបលើកទី៣០ នៃអនុសញ្ញាជាតិស្តីពីសកម្មភាពមីននៅកម្ពុជា ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ២២ វិច្ឆិកា ។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនអ្នកជំនាញការដោះមីនចំនួនបីនាក់ពីអង្គការស៊ីម៉ាក់ ដើម្បីជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ក្រោមគម្រោងជំនួយរបស់ជប៉ុនក្នុងការដោះមីនអ៊ុយក្រែន»។

ប្រភព ៖ Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *