អ្នកកាសែតម្នាក់របស់សារព័ត៌មាន BBC ត្រូវបានចាប់ខ្លួន និងវាយដោយប៉ូលិសចិន បន្ទាប់់ពីមិនបានបង្ហាញកាតអ្នកកាសែតពេលទៅយកព័ត៌មានស្ដីពីការតវ៉ារបស់ប្រជាជនចិនប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ
China Covid-19

អ្នកកាសែតម្នាក់របស់សារព័ត៌មាន BBC ត្រូវបានចាប់ខ្លួន និងវាយដោយប៉ូលិសចិន បន្ទាប់់ពីមិនបានបង្ហាញកាតអ្នកកាសែតពេលទៅយកព័ត៌មានស្ដីពីការតវ៉ារបស់ប្រជាជនចិនប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ

BBC និយាយថា អ្នកកាសែតរបស់ខ្លួនម្នាក់ត្រូវបានចាប់ខ្លួន និងវាយដោយប៉ូលិសចិនកាលពីថ្ងៃអាទិត្យ ខណៈពេលដែលអាជ្ញាធរចិនកំពុងបិទបាំងការតវ៉ានៅទីក្រុងសៀងហៃ ប្រឆាំងនឹងគោលនយោបាយសូន្យ-Covid របស់ប្រទេស ។

ទូរទស្សន៍ BBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” BBC មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកកាសែតរបស់យើងឈ្មោះ Ed Lawrence ដែលត្រូវបានចាប់ខ្លួន និងដាក់ខ្នោះដៃ ខណៈពេលដែលកំពុងយកព័ត៌មានអំពីការតវ៉ានៅក្នុងទីក្រុងសៀងហៃ” ។

លោក Lawrence ដែលធ្វើការនៅក្នុងប្រទេសចិនជាអ្នកកាសែតដែលមានការទទួលស្គាល់ ត្រូវបានឃុំខ្លួនជាច្រើនម៉ោង ក្នុងអំឡុងពេលនោះគាត់ត្រូវបានប៉ូលិសវាយដំ និងទាត់ធាក់ នេះបើយោងតាមសារព័ត៌មាន BBC ។ ក្រោយមកគាត់ត្រូវបានដោះលែង។

ឆ្លើយតបទៅនឹងការអះអាងរបស់ BBC ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថា អ្នករាយការណ៍ព័ត៌មានរបស់ BBC ដែលត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាមួយក្នុងទីក្រុងសៀងហៃកាលពីចុងសប្តាហ៍ ដោយសារមិនបានពាក់កាតបង្ហាញអត្តសញ្ញាណខ្លួនឯងថា ជាអ្នកកាសែត ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា “ផ្អែកលើអ្វីដែលយើងបានដឹងពីអាជ្ញាធរក្រុងសៀងហៃ ដែលពាក់ព័ន្ធ គាត់មិនបានបង្ហាញអត្តសញ្ញាណខ្លួនឯងជាអ្នកសារព័ត៌មាន និងមិនស្ម័គ្រចិត្តបង្ហាញលិខិតសម្គាល់សារព័ត៌មានរបស់គាត់” ។

ប្រភព ៖

AFP

Leave a Reply

Your email address will not be published. Required fields are marked *