ទីស្នាក់ការកណ្តាលកងនាវាចរសមុទ្រខ្មៅក្នុងទីក្រុង Sevastopol នៃតំបន់គ្រីមៀរ ត្រូវបានរងការវាយប្រហារដោយអ៊ុយក្រែន នេះបើតាមអភិបាលតំបន់លោក Mikhail Razvozhayev បានសរសេរនៅលើ Telegram របស់គាត់កាលពីព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន RT ។ លោកបានបន្ថែមថា មនុស្សប្រាំនាក់បានរងរបួសក្នុងការវាយប្រហារដែលសន្មតថាធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងទិវាកងទ័ពជើងទឹករុស្ស៊ី ។ លោក Razvozhayev បាននិយាយថាការប្រារព្ធពិធីទាំងអស់ត្រូវបានលុបចោលក្រោមហេតុផលសុវត្ថិភាព ។
មន្ត្រីអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតអំពីផែនការដណ្តើមយកតំបន់គ្រីមៀមកវិញ ដែលបានបោះឆ្នោតផ្ដាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងគៀវ ។ អនុរដ្ឋមន្ត្រីការពារជាតិលោក Vladimir Gavrilov បាននិយាយនៅខែនេះថា កងនាវាចរសមុទ្រខ្មៅដែលឈរជើងនៅគ្រីមៀរបង្ក “ការគំរាមកំហែងជាអចិន្ត្រៃយ៍” ពីសំណាក់អ៊ុយក្រែន ។