លោក Daniil Bezsonov អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃសាធារណរដ្ឋប្រជាមានិត Donetsk បានសរសេរនៅលើបណ្តាញ Telegram របស់គាត់ថា ទាហានអ៊ុយក្រែនបានបាញ់ផ្លោងទៅលើពន្ធនាគារដែលដាក់អ្នកទោសសង្រ្គាមមួយកន្លែងនៅក្នុងភូមិ Yelenovka កាលពីព្រឹកថ្ងៃសុក្រ នេះបើតាមការចុះផ្សាយសារព័ត៌មានរដ្ឋរុស្ស៊ី RT ។
លោក Bezsonov បានសរសេរថា “មានការវាយប្រហារបានបំផ្លាញអគារដែលអ្នកទោសនៅក្នុងនោះ” ។ លទ្ធផលគិតមកដល់ពេលនេះ មានអ្នកទោសស្លាប់៤០នាក់ និងរបួស១៣០នាក់ ។