អភិបាលខេត្ត Luhansk និង Donetsk បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ក្នុងយុទ្ធសាស្ត្រកម្ទេចតំបន់ Donetsk ឲ្យក្លាយជាផេះក្នុងការវាយលុករបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន ដោយវាយលុកតំបន់ជនស៊ីវិលដោយមីស៊ីល ដែលធ្វើឲ្យភូមិ ទីប្រជុំជន និងទីក្រុងឱ្យបាក់បែករាបដល់ដី ។
មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការបាញ់ផ្លោងមិនរើសមុខដោយកងកម្លាំងរុស្ស៊ីក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះបានសម្លាប់ជនស៊ីវិល 8 នាក់ និង 25 នាក់ទៀតរងរបួស ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ភាគច្រើននៃជនរងគ្រោះស៊ីវិលមាននៅក្នុងខេត្ត Donetsk ជាកន្លែងដែលរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
Donetsk គឺជាផ្នែកមួយនៃតំបន់ Donbas ដែលភាគច្រើនជាតំបន់ឧស្សាហកម្ម និងនិយាយភាសារុស្សី ដែលទាហានដែលមានបទពិសោធន៍ច្រើនបំផុតរបស់អ៊ុយក្រែនត្រូវបានប្រមូលផ្តុំនៅទីកន្លែងនេះ ។
ប្រភព ៖ Al Jazeera