រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញឃ្លាំងអាវុធរុស្ស៊ីចំនួន 50 ហើយដោយប្រើប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិកក្នុងសង្គ្រាមជាមួយរុស្ស៊ី នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
លោកបាននិយាយនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា “នេះជាការកាត់ផ្ដាច់ខ្សែសង្វាក់ដឹកជញ្ជូនអាវុធរបស់រុស្ស៊ី ហើយវានឹងកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ពួកគេ និងគ្របដណ្តប់កងកម្លាំងប្រដាប់អាវុធរបស់យើងជាមួយនឹងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ” ។
Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវការប្រកាសរបស់លោក Reznikov អំពីការប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតHIMARS បានទេ ខណៈរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗទេ ។