ក្រុមហ៊ុនប្រេងរដ្ឋអ៊ុយក្រែន Ukrtransnafta បានបញ្ឈប់ការបង្ហូរប្រេងឆៅរបស់រុស្ស៊ីតាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេង Druzhba ទៅកាន់សហភាពអឺរ៉ុប នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រុមហ៊ុនថាមពល Transneft របស់រុស្ស៊ី ។
យោងតាមរបាយការណ៍ ការផ្គត់ផ្គង់ប្រេងឆៅត្រូវបានផ្អាកទៅកាន់ប្រទេសហុងគ្រី សាធារណរដ្ឋឆេក និងស្លូវ៉ាគី ។