អ៊ុយក្រែនកើនឡើងចំណាត់ថ្នាក់មកទី ១៥ ជាប្រទេសដែលមានកងទ័ពខ្លាំងបំផុតរបស់ពិភពលោក ខណៈអាម៉េរិក រុស្ស៊ី និងចិន នៅរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលយោធាខ្លាំងបំផុតទាំង ៣ ដដែល
World

អ៊ុយក្រែនកើនឡើងចំណាត់ថ្នាក់មកទី ១៥ ជាប្រទេសដែលមានកងទ័ពខ្លាំងបំផុតរបស់ពិភពលោក ខណៈអាម៉េរិក រុស្ស៊ី និងចិន នៅរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលយោធាខ្លាំងបំផុតទាំង ៣ ដដែល

អ៊ុយក្រែនជាប់ចំណាត់ថ្នាក់ជាកងទ័ពខ្លាំងបំផុតទី 15 នៅលើពិភពលោកក្នុងចំណោម 145 ប្រទេសនៅក្នុងចំណាត់ថ្នាក់កម្លាំងយោធាខ្លាំងបំផុតប្រចាំឆ្នាំ 2023 ។ នៅក្នុងចំណាត់ថ្នាក់ឆ្នាំ 2022 អ៊ុយក្រែនទទួលបានចំណាត់ថ្នាក់ទី 22 ។

ស្ថាប័ន Global Firepower នេះបាននិយាយថា ការកើនឡើងនៃចំណាត់ថ្នាក់នេះបានកើតឡើង បន្ទាប់ពី “ការឆ្លើយតបផ្នែកហិរញ្ញវត្ថុ និងសម្ភារៈពីលោកខាងលិចចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ រុស្ស៊ីបានរក្សាចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាយោធាខ្លាំងបំផុតលើកលោកដដែល ។ Global Firepower បានគូសបញ្ជាក់ថា ទោះបីជាមានកម្លាំងខ្លាំង និងសព្វាវុធល្អៗក៏ដោយ ក៏កងទ័ពរុស្ស៊ីបានបង្ហាញដែនកំណត់សំខាន់ៗក្នុងការបណ្តុះបណ្តាល ការផ្គត់ផ្គង់ និងការត្រៀមខ្លួនក្នុងអំឡុងពេលសង្រ្គាម ។ ការបោះពុម្ភផ្សាយបានបន្ថែមថា ប្រទេសចិនបច្ចុប្បន្នស្ថិតនៅលេខ ៣ តាមពីក្រោយរុស្ស៊ី ខណៈលេខ ១ គ្មាននរណាក្រៅពីសហរដ្ឋអាម៉េរិកនោះទេ ។

Global Firepower បានបន្ថែមថា “ឆ្នាំ 2023 នឹងបង្ហាញពីឆ្នាំដ៏សំខាន់មួយក្នុងទិសដៅនៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន” ។

កងទ័ពកំពូលៗទាំងប្រាំរបស់ពិភពលោក គឺ សហរដ្ឋអាម៉េរិក រុស្ស៊ី ចិន ឥណ្ឌា និងចក្រភពអង់គ្លេស ។

ប្រភព ៖ Global Firepower

by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *