អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក ខណៈអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ជាង ៥,០០០នាក់
War

អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក ខណៈអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ជាង ៥,០០០នាក់

យោធារបស់អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈដែលសហរដ្ឋអាម៉េរិក និងមហាអំណាចពិភពលោកផ្សេងទៀតបានអំពាវនាវឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ដែលឡោមព័ទ្ធ ដើម្បីការពារវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយកុំឱ្យកាន់តែអាក្រក់ទៅៗ ។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅសកម្មប្រយុទ្ធជាង ៤០០ នៅហ្គាហ្សាពេញមួយយប់ ហើយបានសម្លាប់យុទ្ធជនហាម៉ាស់រាប់សិបនាក់ រួមទាំងមេបញ្ជាការរងកងវរសេនាតូចបីនាក់ផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា ក្នុងចំណោមគោលដៅដែលបានវាយប្រហារនោះ គឺជាផ្លូវរូងក្រោមដីដែលអនុញ្ញាតឱ្យក្រុមហាម៉ាស់ ជ្រៀតចូលអ៊ីស្រាអែលពីសមុទ្រ និងមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាសនៅក្នុងវិហារអ៊ីស្លាម។

ក្រសួងការបរទេសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង Ramallah ក្នុងតំបន់ West Bank បាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិប៉ាឡេស្ទីនជាង ១២០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើផ្ទះប្រជាជននៅក្នុងតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីយប់ថ្ងៃចន្ទ ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ៥,០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានសម្លាប់មនុស្សជាង ១៤០០នាក់។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *