អូស្ត្រាលី​នឹង​ពន្លឿនផែន​ការ​ទិញ​គ្រាប់​មីនបង្កប់​ក្នុង​សមុទ្រ​ ដើម្បី​ការពារ​ដែន​សមុទ្រពីការឈ្លានពាន ចំពេល​ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក
Asia

អូស្ត្រាលី​នឹង​ពន្លឿនផែន​ការ​ទិញ​គ្រាប់​មីនបង្កប់​ក្នុង​សមុទ្រ​ ដើម្បី​ការពារ​ដែន​សមុទ្រពីការឈ្លានពាន ចំពេល​ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក

អូស្ត្រាលីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងពន្លឿនផែនការទិញគ្រាប់មីនបង្កប់ក្នុងសមុទ្រកម្រិតខ្ពស់ ដើម្បីការពារផ្លូវ​កំពង់ផែសមុទ្ររបស់ខ្លួនពីអ្នកឈ្លានពានដ៏មានសក្តានុពល ចំពេលផែនការរបស់ចិនដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក ។

អ្នកនាំពាក្យក្រសួងការពារជាតិអូស្រ្តាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា មីនសមុទ្រឆ្លាតវៃ ត្រូវបានរចនាឡើងដើម្បីកំណត់ភាពខុសគ្នារវាងគោលដៅយោធា និងប្រភេទនាវាដទៃទៀត ។ ដោយបន្ថែមថាអូស្រ្តាលីបាននឹងកំពុងពន្លឿនការទិញយកគ្រាប់មីនសមុទ្រឆ្លាតវៃ ដែលនឹងជួយធានាខ្សែបន្ទាត់ទំនាក់ទំនងសមុទ្រ និងការពារវិធីសាស្រ្តដែនសមុទ្ររបស់អូស្ត្រាលី”។ “សមត្ថភាពរបស់គ្រាប់មីនទំនើបបង្កប់ក្នុងសមុទ្រ គឺជាការរារាំងយ៉ាងសំខាន់ចំពោះអ្នកឈ្លានពានដែលមានសក្តានុពល” ។

ទោះបីជាក្រសួងការពារជាតិអូស្រ្តាលីមិនបានបញ្ជាក់លម្អិតបន្ថែមក៏ដោយ របាយការណ៍មួយនៅក្នុងកាសែត Sydney Morning Herald នៅថ្ងៃចន្ទនេះបាននិយាយថា ទីក្រុងកង់បេរ៉ានឹងចំណាយប្រាក់រហូតដល់ 1 ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង 698 លានដុល្លារ ដើម្បីទិញមីនបង្កប់ក្រោមទឹកដែលមានបច្ចេកវិទ្យាខ្ពស់នេះ ។

របាយការណ៍បាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងប្រកាសក្នុងពេលឆាប់ៗនេះនូវកិច្ចសន្យាដើម្បីទិញគ្រាប់មីនបង្កប់ក្នុងសមុទ្រជាច្រើនគ្រាប់ពីក្រុមហ៊ុនផ្គត់ផ្គង់អាវុធនៅអឺរ៉ុប ដោយដកស្រង់ប្រភពឧស្សាហកម្មការពារជាតិដែលមិនស្គាល់អត្តសញ្ញាណ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *