អ៊ីស្រាអែលបដិសេធសំណើរអាម៉េរិក ដែលចង់បញ្ជូន រ៉ុកកែ្កតប្រឆាំងរថក្រោះម៉ាកចុងក្រោយទៅឲ្យអ៊ុយក្រែន
Breaking News

អ៊ីស្រាអែលបដិសេធសំណើរអាម៉េរិក ដែលចង់បញ្ជូន រ៉ុកកែ្កតប្រឆាំងរថក្រោះម៉ាកចុងក្រោយទៅឲ្យអ៊ុយក្រែន

អ៊ីស្រាអែលបដិសេធសំណើររបស់អាម៉េរិក ដែលថាចង់បញ្ជូន រ៉ុកកែ្កតប្រឆាំងរថក្រោះម៉ាកចុងក្រោយគេបង្អស់របស់ខ្លួន ទៅឱ្យអ៊ុយក្រែនដើម្បីច្បាំងជាមួយរុស្ស៊ី ។

យោងទៅតាមសេចក្ដីរាយការណ៍ពី AXIOS របស់អាម៉េរិកដែលបានចុះផ្សាយកាលពីថ្ងៃទី 26 ឧសភា 2022 ម្សិលមិញថា ក្រៅពីសហភាពអឺរ៉ុបមានបញ្ហាក្នុងការបោះឆ្នោតស្រង់មតិស្ដីពីជំនួយផ្នែកសព្វាវុធបន្ថែមដល់ប្រទេសអ៊ុយក្រែននោះ ពេលនេះសារអាក្រក់សម្រាប់ប្រទេសអ៊ុយក្រែនមួយទៀតនោះគឺ អ៊ីស្រាអែលបដិសេធសំណើរបស់អាម៉េរិក ដែលថាចង់បញ្ជូនរ៉ុកកែ្កតប្រឆាំងរថក្រោះម៉ាកចុងក្រោយគេបង្អស់ដែលជាកម្មសិទ្ធិបញ្ញារបស់ខ្លួន និងកំពុងធ្វើការផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយនឹងបញ្ជូនទៅឲ្យអ៊ុយក្រែនតាមរយៈប្រទេសអាល្លឺម៉ង់ ។

មានមន្ត្រីអុីស្រាអែលវ័យចំណាស់ម្នាក់បានប្រាប់អំពីហេតុផលថា អាវុធប្រភេទនេះជាអាវុធបច្ចេកវិទ្យារបស់អ៊ីស្រាអែល ហើយប្រសិនបើទាហានរុស្ស៊ីស្លាប់បាត់បង់ជីវិតដោយសារ អាវុធរបស់ខ្លួន នោះខ្លួនអាចនឹងជួបប្រទះនូវបញ្ហាសន្តិសុខជាតិជាមួយនឹងរុស្ស៊ីតាមរយៈប្រទេសស៊ីរីជាក់ជាមិនខានឡើយ ។

ប្រភព ៖ axios.com

Leave a Reply

Your email address will not be published. Required fields are marked *