អាម៉េរិកមានភាពមិនច្បាស់លាស់ និងបារម្ភថា អ៊ុយក្រែននឹងប្រើគ្រាប់រ៉ុក្កែត ដែលបានខ្ចីពីខ្លួន ដើម្បីបាញ់ចូលទឹកដីរបស់រុស្ស៊ី បើរឿងនេះកើតឡើងមែននោះ អឺរ៉ុប និងអាម៉េរិកនឹងវេទនាទាំងអស់គ្នាជាក់ជាមិនខាន ។
ឥឡូវនេះអាម៉េរិក និងអង្គការណាតូមានការព្រួយបារម្ភថា អ៊ុយក្រែនអាចនឹងកំពុងគិតច្រើន ហើយអ៊ុយក្រែនអាចនឹងធ្វើឱ្យអឺរ៉ុបជួបនឹងសំណាងអាក្រក់ជាក់ជាមិនខាន ។ ដោយសារតែស្ថានភាពដែលកំពុងកើតឡើងសព្វថ្ងៃនេះហាក់ដូចជា ប្រទេសអ៊ុយក្រែនកំពុងរង់ចាំតែស្លាប់ រង់ចាំតែថ្ងៃទាហានរុស្សីចូលកាន់កាប់ប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ ។
ដោយឡែកបើ ផ្ដល់ជំនួយ ដោយបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នោះអង្គការណាតូកាន់តែមានការព្រួយបារម្ភអំពីភាពចាស់ទុំរបស់អ៊ុយក្រែនបន្ថែមទៀត ដែលជាហេតុអាចនឹងបង្កសង្គ្រាមរាលដាលដល់អឺរ៉ុបទាំងមូលតែម្ដង ។ ភាគីរុស្សីមិនដែលប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយក្នុងសង្រ្គាមក្រៅពីគ្រាប់រ៉ុក្កែតលឿនជាងសំឡេង hypersonic ហើយរុស្ស៊ីបាញ់បានតែពីរដងប៉ុណ្ណោះ ។ ផ្ទុយទៅវិញបើខាងភាគីប្រទេសអ៊ុយក្រែនមិនចាប់អារម្មណ៍លើបញ្ហា ទាំងនោះ ហើយកាន់តែមិនចង់ស្លាប់តែម្នាក់ឯង នោះអាចនឹងបង្កឱ្យរុស្ស៊ីធ្វើសង្គ្រាមពាសពេញអឺរ៉ុបជាក់ជាមិនខាន ។
ប្រសិនបើរុស្ស៊ីចាប់ផ្តើមប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដោយយកលេសនេះដើម្បីបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយទាំងនោះទៅកាន់ប្រទេសអឺរ៉ុបទាំងអស់ ពេលនោះហើយ គឺជាមហន្តរាយនៃសង្រ្គាមនេះ ហើយវានឹងរីករាលដាលនៅទូទាំងទ្វីបអឺរ៉ុបទាំងមូល ។ សហរដ្ឋអាម៉េរិក និងអង្គការណាតូក៏បានជំរុញដល់ប្រទេសអ៊ុយក្រែនកុំឲ្យបាញ់អាវុធដែលពួកខ្លួនផ្ដល់ឲ្យ ធ្វើការបាញ់ចូលក្នុងទឹកដី របស់ប្រទេសរុស្ស៊ីអី ។ ជាក់ស្ដែងពេលនេះប្រទេសអ៊ុយក្រែនកំពុងស្នើសុំសព្វាវុធរយៈចម្ងាយឆ្ងាយ MLRS (Multiple Launch Rocket System) សម្រាប់បាញ់ចូលទឹកដីរុស្ស៊ីដើម្បីបង្ខំឲ្យកងទ័ពរុស្ស៊ីដកថយទៅកាន់ប្រទេសរបស់ខ្លួនវិញ ។
ប្រភព ៖ reuters.com