រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានប្រាប់អង្គសវនាការព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកមិនមានភ័ស្តុតាងដែលបង្ហាញថាអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សានោះទេ ខណៈដែលប្រទេសនេះកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ។ លោក Austin បានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាថា៖ «យើងមិនមានភស្តុតាងនៃរឿងនោះទេ។
ការវាយប្រហារថ្ងៃទី៧តុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលបានសម្លាប់មនុស្ស១,២០០នាក់នេះបើតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ការវាយលុកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៣,០០០នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ ខណៈសហរដ្ឋអាម៉េរិកគឺជាអ្នកគាំទ្រផ្នែកយោធា និងការទូតដ៏ធំបំផុតរបស់អ៊ីស្រាអែល ។
Reuters